
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍នៅថ្ងៃសុក្រ (៩ មិថុនា)នេះថា នាវាល្បាតឆ្នេរសមុទ្ររបស់ចិន Haixun03 បានចាប់ផ្តើមល្បាតដែនទឹកជុំវិញកោះហៃណាន និងប្រជុំកោះប៉ារ៉ាសែល ក្នុងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី៨ ខែមិថុនា។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការល្បាតនោះមានគោលបំណងត្រួតពិនិត្យនាវានានា នៅក្នុងដែនទឹកទាំងនេះ។ ការល្បាតនេះនឹងបន្តរយៈពេលប្រហែលមួយខែ ហើយគ្របដណ្តប់លើទីតាំងចម្ងាយ ៩០០ម៉ាយល៍៕
