ឯកឧត្តម វេង សាខុន សំណេះសំណាលជាមួយសមាជិកគណបក្សជិត៣០០០នាក់នាក់ ពីឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម

2023/06/10 05:47:20 pm        142

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្ត កំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួប សំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ២ ៨២៨នាក់ ពីឃុំកោះរកា និង ឃុំកោះ ទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាព រស់នៅរបស់ ប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមក៏បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការចូលរួមជា សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង ២៨២៨រូប ដោយបងប្អូនបានសំឡឹងមើលឃើញ និងបានយល់ ដឹងច្បាស់ ពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ប្រធានគណបក្សក្នុងបុព្វហេតុ ស្វែងរក សុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនយើង។ សម្តេចតេជោ បានប្រែក្លាយប្រទេសយើង ពីប្រទេសដែល មានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស ការកាប់សម្លាប់ដោយមិនញញើតដៃ ការបំផ្លិចបំផ្លាញ ការជម្លៀសប្រជាជន ចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងបង្ខំឱ្យធ្វើការដូចសត្វធាតុ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានថ្នាំសង្កូវព្យា បាល គ្មានសិទ្ធិរស់រានមានជីវិ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ចនិងសង្គម សុវត្ថិភាពស្បៀង អាហារជូនប្រជាជនយើង មានការអភិវឌ្ឍលើគ្រប់វិស័យ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធឥត ឈប់ឈរដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ស្ពាន កំពង់ផែទឹកជ្រៅ ព្រែកជីកតភ្ជាប់ទន្លេមេគង្គ និងផ្លូវសមុទ្រ ព្រលានយន្តហោះខ្នាតអន្តរជាតិ អគ្គិសនី ទឹកស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម និងវិហារជាដើម។

កិច្ចគាំពារសង្គម ក៏ជាការងារសំខាន់ដែលសម្តេចតេជោ ប្រធានគណបក្សបានដឹកនាំយ៉ាងមុតស្រួចផងដែរ ដូចជាការជួយឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមាន ផ្ទៃពោះ ការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករយើងជាង ១,៥លាននាក់ ដើម្បីបង្កើនតម្លៃបន្ថែមក្នុង ការងារវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បាន ផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុង ការងារតាមរយៈ មេធាវីស្ម័គ្រចិត្តសម្តេចតេជោផងដែរ។

ឯកឧត្តមបានណែនាំដល់សមាជិកគណបក្សថ្មីទាំង ២ ៨២៨រូប គឺត្រូវគោរព និងស្រឡាញ់គណបក្សប្រជាជនកម្ពុជា រក្សាគោលជំហរស្មោះត្រង់ជូនគណបក្ស ជួយផ្សព្វផ្សាយអំពីអំពើល្អ និងសមិទ្ធផលជាច្រើនដែលសម្តេចប្រធាន និងគណបក្សបាន និងកំពុងសម្រេច ពិសេសទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចប្រធាន និងគណបក្ស ដែលមាន លេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា ដោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសន្លឹកឆ្នោត ១សន្លឹករបស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm