គូប្រជែងខាងគណបក្សសាធារណរដ្ឋលោក DeSantis ថ្កោលទោសចំពោះការចោទប្រកាន់លើលោក Trump

2023/06/10 05:54:42 pm        99

អាមេរិក ៖ អភិបាលរដ្ឋហ្វ្លរីដា (Florida) លោករ៉ន ឌឺសាន់តីស (Ron DeSantis) ដែលកំពុងឈរលេខ២ ឆ្ងាយពីក្រោយ​លោកដូ ណាល់ត្រាំ (Donald Trump) ក្នុងការស្ទង់មតិនៃការជ្រើសរើសបេក្ខជនរបស់គណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតី បានរិះគន់ការចោទប្រកាន់លើអតីតប្រធានាធិបតី កាលពីថ្ងៃសុក្រ (ទី៩ មិថុនា) ដោយលើកឡើងពីអ្វីដែលលោកហៅថាជាស្តង់ដារពីរក្នុងការចេញបទចោទប្រកាន់។

ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានលាតត្រដាងបទចោទប្រកាន់ចំនួន ៣៧ករណី ប្រឆាំងនឹងលោកត្រាំ (Trump) កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់រូបលោកពីបទបង្កហានិភ័យ​ដល់កិច្ចការសម្ងាត់​សន្តិសុខដ៏រសើប​បំផុតរបស់​ប្រទេសនេះ បន្ទាប់ពីចាកចេញពីតំណែង ក្នុងឆ្នាំ២០២១។

ដោយថ្កោលទោសចំពោះអ្វី ដែលលោកហៅថា ជាការយកទីភ្នាក់ងាររដ្ឋាភិបាលធ្វើជាអាវុធ លោកឌឺសាន់តីស (DeSantis) បាននិយាយនៅក្នុងសុន្ទរកថា កាលពីយប់ថ្ងៃសុក្រ ក្នុងរដ្ឋ North Carolina ថា៖ «ខ្ញុំគិតថា ត្រូវតែមានស្តង់ដារមួយ ក្នុងប្រព័ន្ធតុលាការ នៅក្នុងប្រទេសនេះ»។

យោងតាមឯកសាររបស់តុលាការសហព័ន្ធដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃសុក្រ លោក Trump ប្រឈមមុខនឹងការចោទប្រកាន់បទឧក្រិដ្ឋកម្មចំនួន ៣៧ករណី ក្នុងនោះរួមទាំងការចោទប្រកាន់ពីបទ​រក្សាទុកឯកសារសម្ងាត់ដោយគ្មានការអនុញ្ញាត និងការសមគំនិត ក្នុងការរារាំងដំណើរការស្វែងរកយុត្តិធម៌ បន្ទាប់ពីរូបលោកបានចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១។

ដោយមិនមានភ័ស្តុតាងសំអាង គណបក្សសាធារណរដ្ឋបានចោទប្រកាន់ថា ការស៊ើបអង្កេតលើលោកត្រាំ (Trump) ដែលកំពុងតែប្រជែងដើម្បីដណ្ដើមកៅអីសេតវិមានពីប្រធានាធិបតីអាមេរិកលោកចូ បៃដិន (Joe Biden) របស់គណបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំ២០២៤ គឺជាការធ្វើឡើងក្នុងហេតុផលនយោបាយ តែលោកបៃដិន (Biden) និងក្រុមមន្ត្រីជាន់ខ្ពស់ បាននិយាយម្តងហើយម្តងទៀតថា ក្រសួងយុត្តិធម៌ កំពុងធ្វើកិច្ចការរបស់ខ្លួនដោយឯករាជ្យ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm