ប្រជាជនស៊ែរប៊ី ធ្វើបាតុកម្មដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំ

2023/06/10 06:04:28 pm        86

បែលក្រាដ ៖ ប្រជាជនស៊ែរប៊ីរាប់ម៉ឺននាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបែលក្រាដ កាលពីថ្ងៃសុក្រទី ៩ ខែមិថុនា ជាលើកទី ៦ ចាប់តាំងពីថ្ងៃទី ៣ ខែឧសភា ដោយស្តីបន្ទោស​លើវប្បធម៌នៃអំពើ​ហិង្សាដែលបានបណ្តាលឲ្យមនុស្ស១៨នា​​ក់​ស្លាប់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំចំនួនពីរលើក ហើយបានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាលែងពីតំណែង។ មានការស្រែកទាមទារឲ្យចាកចេញតំណែងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic និងបានកាន់បដាដែល​សរសេរថា «សិស្សប្រឆាំងអំពើហិង្សា» ដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងមុខសភា និងដើរដង្ហែទៅ​កាន់អគាររដ្ឋាភិបាល។

ប្រទេសស៊ែរប៊ីត្រូវបានរង្គោះរង្គើកាលពីខែមុន ដោយការបាញ់ប្រហារមិនធ្លាប់មានពីមុនមកចំនួនពីរ​លើកដែលបាន​កើតឡើងនៅថ្ងៃជាប់ៗគ្នា។ កាលពីថ្ងៃទី៣ ខែឧសភា ក្មេងជំទង់ម្នាក់ បានសម្លាប់មនុស្ស១០នាក់នៅ​សាលាបឋមសិក្សា​មួយកន្លែង ហើយកាលពីថ្ងៃទី ៤ ខែឧសភា បុរសអាយុ ២១ ឆ្នាំ ម្នាក់បានសម្លាប់មនុស្ស ៨ នាក់នៅក្នុងក្រុងមួយ ក្បែរទីក្រុង Belgrade ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីមហាផ្ទៃប្រទេសស៊ែរប៊ីលោក Bratislav Gasic និងប្រធានអង្គភាពសេវាសម្ងាត់លោក Aleksandar Vulin ដែលពួកគេបានដាក់កំហុស​ចំពោះការពុំបាននាំយក​ក្រុមឧក្រិដ្ឋជនមកកាត់ទោស។ ពួកគេក៏ចង់បានការដកអាជ្ញាប័ណ្ណផ្សាយជាតិសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Pink TV និង Happy TV និងបម្រាមលើសារព័ត៌មានមួយចំនួនដែលពួកគេដាក់កំហុសចំពោះការផ្សព្វផ្សាយអំពើហិង្សា។ អ្នកតវ៉ាម្នាក់នាង មីលីកា បាននិយាយថា នេះជាហ្វូងមនុស្សដ៏ច្រើន ហើយប្រសិនបើអ្វីៗបន្តបែបនេះ ពួកគេនឹងត្រូវចុះចាញ់នឹងសម្ពាធនេះ។ នាយករដ្ឋមន្ត្រីលោកស្រី Ana Brnabic បាននិយាយកាលពីថ្ងៃពុធថា លោកស្រីសុខចិត្តលាលែងពីតំណែង ហើយបានអញ្ជើញគណបក្សប្រឆាំង ដែលបានគាំទ្រការតវ៉ាមកពិភាក្សា។ ប៉ុន្តែមេដឹកនាំក្រុមបាតុករបាននិយាយថា ពួកគេនឹងមិនសន្ទនាជាមួយរដ្ឋាភិបាលនោះទេរហូតទាល់​តែការទាមទារទាំង​អស់ត្រូវបានបំពេញ។ លោក Vucic បាននិយាយថា រដ្ឋាភិបាលរបស់លោកពុំមានកំហុសនោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm