ចិនសង្ឃឹមថា បេសកកម្មការទូតអាមេរិក ធ្វើដូចអ្វីដែលលោក ប្ល៊ីងខិន (Blinken) និយាយ

2023/06/10 06:53:56 pm        82

ចិន ៖ អ្នកនាំពាក្យរបស់ប្រទេសចិន បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា បេសកកម្មការ​ទូត​របស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក អាចធ្វើតាមការសន្យារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់ថូនី ប្ល៊ីនខិន (Antony Blinken) ដែលមិនឲ្យកាន់ជើងភាគីណាមួយឡើយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

អំឡុងទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រមុខការទូតសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បាន​ប្រាប់សន្និសីទ​សារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Faisal bin Farhan al-Saud ថា ប្រទេស​របស់លោកមិនស្នើសុំឲ្យមានការជ្រើសរើសភាគីខាងណានោះឡើយ រវាងសហរដ្ឋអាមេរិក និងចិន។

នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងតាមទម្លាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនពីន (Wang Wenbin) បានលើកឡើងថា៖ «យើងបានកត់សម្គាល់ចំពោះសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក។ យើងសង្ឃឹមថា បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកអាចអនុវត្តយ៉ាងពិតប្រាកដនូវការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រី លោក Blinken ដែលថា មិនស្នើសុំឲ្យប្រទេសណាមួយជ្រើសរើសភាគីណានោះទេ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន»។

លោក វ៉ាង បានបន្តថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងទទួលយកយ៉ាងស្មោះត្រង់នូវផ្នត់គំនិតបើកចំហ និងរួម ចំពោះទំនាក់ទំនងរបស់ប្រទេសផ្សេងៗជាមួយប្រទេសចិន។ ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់​សកម្មភាព ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Huawei ជាដើម បញ្ឈប់ការបង្ខិតបង្ខំ​សម្ព័ន្ធមិត្តឲ្យរឹតបន្តឹង​ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ឈប់ប្រើប្រាស់ផលប្រយោជន៍ជានុយ ដើម្បីបង្ខំឲ្យប្រទេសផ្សេង​ទៀត​បោះបង់​ចោលការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយចិន និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជា អន្ទាក់បំណុលចិនជាដើម»។

លោកវ៉ាង បានបញ្ជាក់បន្ថែមថា៖ «លោក George Washington ប្រធានាធិបតីស្ថាបនិកសហរដ្ឋអាមេរិក ធ្លាប់បាន​និយាយ​ថា ធ្វើសកម្មភាព មិនមែនត្រឹមតែពាក្យសំដីនោះទេ។ នេះគឺជាលក្ខណៈវិនិច្ឆ័យពិតនៃចំណងមិត្តភាព។ ខណៈពេលដែលយើងយកចិត្តទុកដាក់លើអ្វីដែលសហរដ្ឋអាមេរិក បាននិយាយ យើងមានការព្រួយ​បារម្ភកាន់​តែខ្លាំងអំពីសកម្មភាពរបស់ពួកគេ»៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm