អ្នកវិភាគ៖ ការវាយលុករបស់អ៊ុយក្រែនទំនងជានឹងចាប់ផ្តើម

2023/06/10 07:02:49 pm        103

អ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែន ទំនងជាកំពុងចាប់ផ្តើមការវាយលុកដែលរំពឹងទុកជាយូរមកហើយរបស់ខ្លួន ខណៈ​ទីក្រុងគីវ មានបំណងវាយបំបែកការការពាររបស់ទីក្រុងមូស្គូ និងដណ្តើយកមកវិញទឹកដីរបស់ខ្លួន។ ទីក្រុងគីវ នៅតែពុំច្បាស់លាស់អំពីផែនការរបស់ខ្លួន និងបាននិយាយថា នឹងពុំមានការប្រកាសជាផ្លូវការនោះទេ ដោយព្យាយាម​ប្រើប្រាស់ភាពមិនច្បាស់លាស់នៃសង្គ្រាមដើម្បីផលចំណេញរបស់ខ្លួន។ 

ក្រសួងការពារជាតិដែលផ្សព្វផ្សាយឲ្យដឹងតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែន បានចែករំលែកវីដេអូមួយ កាលពីថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញក្រុមទាហានក្នុងសម្លៀកបំពាក់ឯកសណ្ឋានកំពុងបញ្ជូនសញ្ញាពីភាពម៉ឺងម៉ាត់។ វីដេអូបាននិយាយថា ផែនការផ្តោតសំខាន់លើភាពស្ងប់ស្ងាត់ ដែលត្រូវបានជឿជាក់យ៉ាងទូលំទូលាយ​ថាកំពុងត្រៀម​ធ្វើការវាយបក។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា  វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម(ISW) បាននិយាយនៅលើបណ្តាញ Twitter ថា ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមហើយ។ វិទ្យាសា្ថន ISW និយាយថា ប្រតិបត្តិការវាយបកដំបូងរបស់អ៊ុយក្រែន អាចជួបការលំបាកបំផុត និងយឺតបំផុត ខណៈពួកគេ​ជាប់ពាក់ព័ន្ធទៅនឹង​ទីតាំង​ការពារនានាដែលបានត្រៀមទុកយ៉ាងច្បាស់លាស់។ ដំណាក់កាលនេះ អាចមើល​ឃើញផងដែរ ពីការបាត់បង់​ខាងភាគីអ៊ុយក្រែនច្រើនបំផុត។ អ្នកវិភាគយោធា លោក Michael Kofman បានប្រាប់សារព័ត៌មាន The Financial Times កាលពីថ្ងៃព្រហស្បតិ៍ថា ដោយផ្អែកលើសកម្មភាពកាលពីម្សិលមិញ និងប្រព័ន្ធរបស់ប្រទេសលោកខាងលិច​ដែលបាន​ដាក់ឲ្យដំណើរការ វាទំនងជាថា ការវាយលុករបស់អ៊ុយក្រែ​នកំពុងចាប់ផ្តើម។

រយៈពេលជាច្រើនសប្តាហ៍មកនេះ ទីក្រុងគីវ បានចាត់វិធានការក្នុងការត្រៀមសម្រាប់ការវាយលុក ដូចជា យានដ្រូន​បាញ់​ទៅលើទីក្រុងមូស្គូ ការវាយប្រហារលើទឹកដីរុស្ស៊ី និងការឈ្លបយកការណ៍​ដើម្បីសាកល្បង​ការការពាររបស់​រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា ការវាយបករបស់អ៊ុយក្រែន បានចាប់ផ្តើម​ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងគីវ ពុំបានឈានដល់គោលដៅរបស់ខ្លួននោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm