ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្របៀរ និងភេសជ្ជះដ៏ធំមួយនៅកម្ពុជា បានទទួល បាន មេដាយមាសចំនួន៣៣គ្រឿងជាបន្តបន្ទាប់ ពី Monde Selection ( ដែលជាស្ថាប័នវាយតម្លៃគុណភាព និងស្តង់ដារកម្រិតពិភពលោក របស់សហគមអឺរ៉ុប ) លើគុណភាពផលិតផលទំនិញរបស់ក្រុមហ៊ុន ដែលជា ផលិតផលិតក្នុងស្រុក និងដោយដោយស្នាដៃរបស់កូនខ្មែរផ្ទាល់ ។
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានរៀបចំពិធីដាក់តាំងបង្ហាញ មេដាយ ទាំង៣៣គ្រឿង ដែលទទួលបានជាបន្តបន្ទាប់ពីស្ថាប័ន្ថ Monde Selection និងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនៅ ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គា ម៉ល ជាន់ផ្ទាល់ដី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមហ៊ុន ខ្មែរប៊ែវើរីជីស នឹងមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនទាំងជាតិ និងអន្តរជាតិ រួមជាមួយភ្ញៀវ កិត្តិយសជាច្រើនទៀតផងដែរ ។
អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍អោយដឹង ថា ៖ បន្ទាប់ពីធ្វើដំណើរទៅទទួលមេដាយមាស Monde Selection ថ្មីបន្ថែមនេះ យើងក៏ត្រូវបានទៅធ្វើទស្សនកិច្ច និងសិក្សាពីលទ្ធភាពចាប់ដៃគូរពាណិជ្ជកម្មពី សំណាក់ ក្រុមហ៊ុន ខ្នាតយក្សក្នុងវិស័យផលិត និងបច្ចេកវិទ្យាស្រាបៀរនៅអឺរ៉ុប ដើម្បីជួបផ្លាស់ប្តូរយោបល់ និងផ្សារភ្ជាប់ទំនាក់ទំនង នាំយកបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត និងធ្វើទំនើបកម្ម ការផលិតស្រាបៀរ និងភេសជ្ជៈលំដាប់អន្តរជាតិ ដើម្បីធានាបាននូវគុណភាពនិងរសជាតិដ៏ល្អឥតខ្ចោះជូនប្រជាជនកម្ពុជា។
អ្នកឧកញ៉ា បន្តថា ការបង្ហាញជាសាធារណៈ នៃមេដាយមាស ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបទទួលបាន ថ្មីបន្ថែមទៀតនេះ ជាការឆ្លុះបញ្ចាំងថា នៅក្នុងប្រទេសកម្ពុជាយើង ពិតជាមានក្រុមហ៊ុន ផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានស្តង់ដារខ្ពស់កម្រិតអន្តរជាតិ និងទទួលស្គាល់គុណភាពដោយគណៈកម្មការជាជនបរទេស យ៉ាងពិត ប្រាកដមែន។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុន ស្តង់ដារកម្រិតអន្តរជាតិ ISO ក្នុងប្រទេសកម្ពុជា មិនចាញ់រោងចក្រនៅ ប្រទេសជិតខាង និងពិភពលោក ដោយគ្រប់ភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា សុទ្ធតែមានគុណភាពលំដាប់ពិភពលោកនិង អាចប្រកួត ប្រជែងជាមួយ នឹងផលិតផលរបស់បរទេសបាន។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខនៅកម្ពុជា តែងតែត្រូវបាន អញ្ជើញដោយគណកម្មការ Monde Selection ឱ្យទៅទទួលគ្រឿងមេដាយមាស មិនដែលខាន ដែលជាហេតុធ្វើ ឱ្យក្រុមហ៊ុនទទួលបានមេដាយមាសចំនួន ៣៣គ្រឿង និងជាចំនួនមេដាយមាស ច្រើនជាងគេបំផុត នៅកម្ពុជា ៕
អត្ថបទ៖ លីហេង











