ឥណ្ឌា ៖ ទីក្រុង Siliguri នៅភាគខាងកើតនៃប្រទេសឥណ្ឌា គេប្រទះឃើញផ្លែស្វាយ Miyazaki ជាប្រភេទផ្លែស្វាយមួយក្នុងចំណោមផ្លែស្វាយថ្លៃបំផុតលើលោកដែលដាំដុះនៅប្រទេសជប៉ុន ដែលកំពុងត្រូវបានដាក់តាំងបង្ហាញ និងលក់ក្នុងតម្លៃជាង ១.២០០ដុល្លារក្នុងមួយគីឡូក្រាម នៅពិធីបុណ្យផ្លែស្វាយ Geetanjali Mango លើកទី៧ កាលពីថ្ងៃសុក្រ (ទី៩ ខែមិថុនា)។
ផ្លែស្វាយ Miyazaki ដែលត្រូវបានគេដាក់ឈ្មោះតាមទីក្រុងជប៉ុន ដែលជាកន្លែងដាំដុះស្វាយប្រភេទនេះដំបូងនោះ មានតម្លៃខ្ពស់ ដោយសារតែឱជារសដ៏សម្បូរបែប និងសាច់ដែលមានជាតិទឹកដោះគោ ព្រមទាំងរសជាតិផ្អែមឈ្ងុយរបស់វា។
អតិថិជនម្នាក់ឈ្មោះ Sandy Acharya បាននិយាយថា៖ «ម្ចាស់ហាងប្រាប់ថា ផ្លែស្វាយ Miyazaki មួយគីឡូក្រាម មានតម្លៃ ១០០.០០០រ៉ូពី (១,២១៣ដុល្លារ) ហើយខ្ញុំភ្ញាក់ផ្អើលនៅពេលដឹងថា ស្វាយនេះថ្លៃប៉ុណ្ណា»។
ដោយប្រើវិធីផ្សាំ ពូជស្វាយជប៉ុន ឥឡូវនេះ ត្រូវបានដាំនៅភូមិ Labhpur ស្រុក Birbhum ភាគខាងកើត៕

