ឯកឧត្តម ប៊ុន ហុន អំពាវនាវពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងកុំជឿតាមការញុះញង់របស់ជនអគិត

2023/06/11 02:31:09 am        789

បាត់ដំបង៖ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងកុំជឿតាមការញុះញង់របស់ពួកជនអគតិ ដែលបាននិយាយបន្ទុចបង្អាក់សិទ្ធិរបស់ពលរដ្ឋ ឬដែលពួកគេហៅថា ដេកផ្ទះឈ្នះឯង ។

 ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងសិស្សានុសិស្សចំនួនជាង ១៥០០នាក់ នៃឃុំព្រះផុស ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារ CPP ចុះជួយឃុំព្រះផុស លោកជំទាវបណ្ឌិត សុត សុវណ្ណដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ រួមទាំងអនុប្រធាន និងសមាជិកក្រុមការងារជាច្រើនរូបទៀត ។

 ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា ពលរដ្ឋមានឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារដែលតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (.គជ.ប) ឲ្យបានរួចរាល់ ដើម្បីមានសិទ្ធិបោះឆ្នោត និងបានបំពេញនូវកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់ ហើយសន្លឹកឆ្នោតនេះ គឺជាការសម្រេចនូវជោគវាសនាប្រទេសជាតិ ។

 ឯកឧត្តមបានបន្តថា ជាបន្តបន្ទាប់ មានពួកជនអគិតមួយចំនួន ដែលស្រែកពីខាងក្រៅប្រទេស បានញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតនាពេលខាងមុខ ដោយលើកឡើងយ៉ាងនេះយ៉ាងនោះ ដែលទង្វើរបំផុសបំផុលនេះ សូមប្រជាពលរដ្ឋកុំជឿតាម និងសូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា ការបោះឆ្នោតនេះ ត្រូវពិនិត្យមើលចំពោះគណបក្សនយោបាយ តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ គឺបន្ទាប់ពីរំដោះពលរដ្ឋចេញពីរបប ប៉ុល ពត ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន បានថែរក្សាសុខសន្តិភាព ឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ។

ជាមួយនេះ ឯកឧត្តម ប៊ុន ហុន បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំព្រះផុស ដែលមានឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ជាប្រធាន បានជួយអភិវឌ្ឍន៍ឃុំឲ្យមានការរីកចម្រើន មានធ្វើនូវផ្លូវក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងការដាក់សូឡាបំភ្លឺតាមផ្លូវ ក្នុងភូមិទាំង៩ នៃឃុំព្រះផុសជាដើម ខណៈដែលក្រុមការងារ ក៏បានប្ដេជ្ញាបន្តជួយអភិវឌ្ឍន៍ឃុំបន្ថែមទៀត ៕ អត្ថបទ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm