រដ្ឋធានីរបស់ប្រទេសស៊ូដង់ មានភាពស្ងប់ស្ងាត់ ខណៈបទឈប់បាញ់ ២៤ ម៉ោងបានចូលជាធរមាន

2023/06/11 10:48:49 am        185

រដ្ឋធានី ខាទូម (Khartoum) របស់ប្រទេសស៊ូដង់ មានភាពស្ងប់ស្ងាត់កាលពីព្រឹកថ្ងៃសៅរ៍ ខណៈដែលបទឈប់បាញ់រយៈពេល ២៤ ម៉ោងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត បានចូលជាធរមាន ដោយផ្តល់ច្រកសម្រាប់ជំនួយមនុស្សធម៌ និងផ្តល់ឲ្យពេលវេលាសម្រាកជាសាធារណៈ ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា។

បទឈប់បាញ់ដ៏ខ្លីនេះ ធ្វើឡើងបន្ទាប់ពីមានការរំលោភបទឈប់បាញ់ជាច្រើនលើករវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដែលការដណ្ដើមអំណាចបានផ្ទុះឡើងជាអំពើហិង្សាកាលពី៨សប្តាហ៍មុន ដែលបង្កឲ្យមានវិបត្តិមនុស្សធម៌។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ពួកគេបានបង្ហាញពីការខកចិត្ត ដូចគ្នាចំពោះការរំលោភសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសបទឈប់បាញ់ចុងក្រោយ ហើយពួកគេបានគំរាមពន្យារពេលកិច្ចចរចា ដែលបានបន្តដោយប្រយោល ប្រសិនបើការប្រយុទ្ធនៅតែបន្ត។

ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមេសា បានប្រែក្លាយតំបន់ទីប្រជុំជនរួមទាំង រដ្ឋធានីខាទូម និងទីក្រុងជិតខាងរបស់ខ្លួនគឺទីក្រុង Bahri និងទីក្រុង Omdurman ទៅជាតំបន់សង្រ្គាម ហើយបង្កឲ្យមានជម្លោះនៅក្នុងតំបន់ Darfur និង Kordofan របស់ប្រទេសស៊ូដង់រហូតដល់ភាគខាងលិច។

មុនពេលចាប់ផ្តើមបទឈប់បាញ់នៅម៉ោង ៦:០០នាទីម៉ោងក្នុងប្រទេសនេះ ក្រុមអ្នកស្រុកបានរាយការណ៍ពីការបាញ់មីស៊ីល ប្រឆាំងយន្តហោះនៅភាគខាងត្បូងទីក្រុងខាទុំ និងសង្កាត់ Sharg el-Nil ឆ្លងកាត់ទន្លេ នីល (Nile) ដែលបានឃើញការវាយប្រហារតាមអាកាសផងដែរ។ ការប្រយុទ្ធគ្នានេះបានធ្វើឲ្យមនុស្សជាង ១,៩ លាននាក់ផ្លាស់ទីលំនៅ ប្រជាពលរដ្ឋ ប្រមាណ២០ម៉ឺននាក់ ឬច្រើនជាងនេះដែលបានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអេហ្ស៊ីប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am