សម្ដេចតេជោ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ មាន ៥,២ % ខណៈឆ្នាំនេះព្យាករកើនដល់ ៥,៦%

2023/06/11 11:25:21 am        609

តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសតាមតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដដឹនាំប្រទេសជាតិច្បាស់លាស់របស់រាជរដ្ឋាភិបាលសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ បានរសក្សាបាននៅសន្ទុះកំណើន ៥,២ ភាគរយ ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជា បានកំណត់គោលដៅក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្ដេចតេជោ បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តងើបឡើងវិញ នៅឆ្នាំ២០២២។ ការងើបឡើងវិញនៃវិស័យសេវាកម្មកំពុងមានភាពកាន់តែស្វាហាប់ ភាគច្រើនដោយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង។​ សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចត្រូវបានព្យាករថា មានកំណើនដល់ ៥,៦ ភាគរយ។

សូមជម្រាបថា ​បើតាមធនាគារពិភពលោក ដោយសារការនាំចេញ​សំលៀកបំពាក់ និង​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧ ភាគរយ ពី​ចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ដែលជាអត្រាមួយធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស​ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងរយៈពេលនោះ។

ជាមួយគ្នានេះ ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន គឺជាឱកាសមួយសម្រាប់​កម្ពុជា​ក្នុងការជំរុញឧស្សាហកម្ម និងទេសចរណ៍ រួមនឹងការទាក់ទាញ​ការវិនិយោគបរទេសចូល​ប្រទេស​កម្ពុជាបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am