បាល់ទាត់៖ ប្រទេសព័រទុយហ្កាល់បានក្លាយជាគោលដៅ ដ៏មានសក្ដានុពលមួយក្នុងការទទួលវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពី UEFA មិនទាន់ធានាបានថា ការផ្លាស់ពីទួរគីមកកាន់អង់គ្លេសបានរឺអត់។
UEFA និងរដ្ឋាភិបាលអង់គ្លេស និងសមាគមបាល់ទាត់អង់គ្លេស FA បានជួបពិភាក្សាគ្នានៅថ្ងៃចន្ទម្សិលមិញ ជុំវិញរឿងផ្លាស់ទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Chelsea និង Manchester City ពី Istanbul ប្រទេសទួរគី។ ក្រោយ UEFA ក៏បានសំរេចចិត្តថា ការប្រកួតនឹងត្រូវលើកពីទួរគី តែមិនទាន់កំណត់នៅឡើយថាប្រទេសណា កីឡដ្ឋានណានឹងជំនួស។ ព័រទុយហ្កាល់ជាប្រទេសដែលមានភ្លើងខៀវ អាចទទួលអ្នកគាំទ្របានក្នុងការប្រកួតនៅថ្ងៃទី២៩ ខែឧសភានោះ។
ការប្រកួតដែលគេត្រូវបានរំពឹងថាអាចនឹងលើកមកកីឡដ្ឋាន Wembley ក៏មិនទាន់ច្បាស់នៅឡើយ ខណៈរដ្ឋាភិបាលអង់គ្លេសមិនទាន់ឈានដល់ កិច្ចព្រមព្រៀងជាមួយ UEFA នៅឡើយ។ អ្នកដំណើរពីអង់គ្លេសទៅកាន់ពរទុយហ្កាល់ ដែលជាប្រទេសស្ថិតក្នុងបញ្ជីពណ៌ខៀវនោះ គ្រាន់តែធ្វើតាមវិធានការជាក់លាក់ដែលត្រូវបានកំណត់នោះ ពួកគេនឹងវិលមកទឹកដីអង់គ្លេសវិញដោយមិនចាំបានធ្វើចត្តាឡីស័ក៕
អត្ថបទ៖នាង សុភាវុធ