ឯកឧត្តម គី តិច ណែនាំឲ្យសមាជិក-សមាជិកាចុះបម្រើដល់ពលរដ្ឋឲ្យសកម្មបន្ថែមទៀត ដូចភ្លៀងរលឹម

2023/06/12 04:36:50 pm        101

តាកែវ៖ ឯកឧត្តម គី តិច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានរំលឹក និងណែនាំដល់សមាជិក-សមាជិកាគណ បក្សក្នុងមូលដ្ឋានរបស់ខ្លួនឲ្យចុះបម្រើ និងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋបន្ថែម ទៀតឲ្យបានដូចជាភ្លៀងរលឹម បើទោះបីជាពលរដ្ឋខ្លះមាននិន្នាការផ្សេងក៏ដោយ។

ក្នុងឱកាសអញ្ជើញ ចុះសំណេះសំណាល និងថ្លែងអំណរគុណដល់សប្បុរសជន សមាជិក-សមាជិកាគណបក្សប្រជាជន និងយុវជនស្ម័គ្រចិត្តប្រមាណ២៥០នាក់ ដែលបានខិតខំជួយ​និង​បម្រើដល់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅឃុំក្រាំងធ្នង់ នាថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៣​នេះ ឯកឧត្តម គី តិច បានលើកឡើងថា ក្នុងនាមយើងជាមន្រ្តីគណបក្ស និងជាអ្នកបម្រើ​ដល់ពលរដ្ឋយើងគប្បីត្រូវយក ចិត្តទុកដាក់ដល់ពួកគាត់បន្ថែមទៀត ដោយមិនត្រូវគិតថា ពួកគាត់មាននិន្នាការទៅរកគណបក្សណានោះ ទេ ហើយមួយវិញទៀតត្រូវពន្យល់ និងណែនាំ​ពួកគាត់​កុំឲ្យស្តាប់ និងធ្វើតាមការញុះញង់របស់ជនមួយក្តាប់ តូចដែលតែងតែអុចអាល ក្នុងគោលបំណងឲ្យមានភាពវឹកវរ និងអសន្តិសុខក្នុងសង្គមជាតិជាដើម។

ឯកឧត្តមប្រធានក្រុមការងារឃុំក្រាំងធ្នង់ ក៏បានផ្តាំផ្ញើដល់សមាជិក-សមាជិកាគណបក្ស​ប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះទាំងអស់​ចូលរួមការពារសន្តិភាព និង​ការពារអភិវឌ្ឍន៍ កុំជឿ កុំធ្វើតាម និងកុំស្តាប់តាមការញុះញង់ពីជនអគតិមួយក្តាប់តូច​ដែលដែលចិញ្ចឹមចិត្ត ចង់តែបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ និងស្នើឲ្យបងប្អូនជាសមាជិក-សមាជិកាព្រមទាំងប្រជាលរដ្ឋទាំងអស់បន្តចូលរួម​គាំទ្រ​គោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងខិតខំធ្វើការងារប្រកបមុខរបរទៅតាមជំនាញ និង​វិជ្ជាជីវៈរបស់ខ្លួន​ដើម្បីជំរុញ និងបង្កើនជីវភាពរស់នៅជាដើមនោះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម គី តិច ក៏បានបន្តណែនាំដល់សមាជិក-សមាជិកាទាំងអស់​ត្រូវចុះដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្នើដល់ពួកគាត់ពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា និង​សូមអញ្ជើញ និងប្រាប់ពួកគាត់បន្ថែមទៀតឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេល ខាងមុខនេះផងដែរ។

បើតាមឯកឧត្តម ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់បានថ្លែងថា បងប្អូនប្រជាពលរដ្ឋក៍ដូចជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំក្រាំងធ្នង់ទាំងអស់គឺបានយល់ច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាជន ប្រជាពលរដ្ឋ តួយ៉ាងមន្រ្ដីដែលចុះជួយភូមិក្រាំងធ្នង់គឺបានចុះដល់មូលដ្ឋានបម្រើបងប្អូនប្រជាពលរដ្ឋអស់ពីសមត្ថភាព ប្រើបេះដូងពិតប្រាកដមិនមែនទៅតែពេលរដូវបោះឆ្នោតទេ ហើយប្រជាពលរដ្ឋគាត់គោរពស្រឡាញ់យើង ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់គណបក្សប្រជាជនកម្ពុជានិងចង់ឲ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រីដើម្បីប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍស្រុកទេស ។ដូចនេះហើយគាត់នៅតែគាំទ្រនិងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូតដើម្បីឲ្បបានដឹកនាំប្រទេសបន្តទៀត។

ឯកឧត្តម ឈិត បូរ៉ាវុធ បានលើកឡើងផងដែរថា ក្រុមការងារដែលបានចុះ ទៅមូលដ្ឋាននាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ គឺយើងនៅតែប្រើបេះដូងគោរពស្រលាញ់ដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនដល់ពួកគាត់ ពេលដែលពួកគាត់ជួបការលំបាក និងបញ្ហាផ្សេងៗ ឥតឈប់ឈរ។ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm