កំពង់ស្ពឺ៖ ក្រុមការងារ ១០០ រាត្រីបានបន្តបេសកម្មលើកទី ៤ ដោយរួមមានសហការជាមួយអង្គការមាតាធម្មជាតិ និងបណ្តាលអង្គការផ្សេងៗ នៅឧទ្យានជាតិគីរីរម្យ។ បេសកម្មនេះ ធ្វើឡើងដើម្បីសិក្សាពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេសចរណ៍នៅឧទ្យានជាតិគីរីរម្យ។ មានប្រជាពលរដ្ឋ យុវជនរាប់ពាន់នាក់បានទៅទស្សនាឧទ្យានជាតិគីរីរម្យ ដែលមានតំបន់ស្អាតៗជាង ៣០ កន្លែង។
ក្រុមការងារ ១០០ រាត្រី បញ្ជាក់ថា ថ្មីនេះ អេឡិចជាជនបរទេស បានបំផុសអោយយុវជនទៅរារាំងការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុន ដែលវិនិយោគនៅក្នុងតំបន់ដែលបានប្រែក្លាយគីរីរម្យជាកន្លែងស្ងាត់ ទៅមិនដល់ បាននាំចំនូលជូនពលរដ្ឋក្នុងតំបន់ និងរដ្ឋយ៉ាងច្រើនតាមរយៈអេកូទេសចរណ៍។
ក្រុមការងារ ១០០ រាត្រីបញ្ជាក់ថា៖«យើងខ្ញុំសូមអំពាវនាវឲ្យយុវជនឈប់ចាញ់កល អេឡិច ដោយបញ្ឈប់ការប្រឆាំងទាំងឡាយណាដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិ ព្រមទាំងការប្រឆាំងទាំងឡាយណាដែលគ្មានហេតុផលច្បាស់លាស់»។
ក្រុមការងារ១០០រាត្រី និងបញ្ចេញនូវរបាយការណ៍ស្តីអំពីសារៈសំខាន់នៃការអភិវឌ្ឍអេកូទេចរណ៍នៅតំបន់ឧទ្យានជាតិ ព្រមទាំងធ្វើសន្និសិទការសែតនៅពេលខាងមុខនេះ៕






