កំពត៖ខេត្តកំពតប្រកាសថា បានរកឃើញមនុស្ស៤នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅស្រុកកំពង់ត្រាច។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា រកឃើញមនុស្ស០៤នាក់ផ្សេងទៀតបានឆ្លងជំងឺកូវីដ១៩នៅក្នុងស្រុកកំពង់ត្រាចក្នុងនោះមានកុមារចំនួន០៣នាក់។
តាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ អ្នកជំងឺកូវីដ១៩ទាំង០៤នាក់ខាងលើមានស្រ្ដីអាយុ៦២ឆ្នាំម្នាក់និងកុមារចំនួន០៣នាក់អាយុចន្លោះពី០៥ខែ-៤ឆ្នាំ ដែលរស់នៅក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២០ ២២៣នាក់គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕អត្ថបទ ៖ សុធី
