កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia បានប្រជែងឈ្នះការប្រណាំង MotoGP នៅលើទឹកដីអ៊ីតាលី របស់ខ្លួន បន្តពន្លាតពិន្ទុនាំមុខក្នុងតារាងជើងឯកពិភពលោក។
កីឡាកររបស់ក្រុមប្រណាំង Ducati រូបនេះបានមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយ Jorge Martin និង Johann Zarco។
កីឡាករម្ចាស់ផ្ទះអ៊ីតាលីមួយរូបទៀត Luca Marini ដែលជិឱ្យក្រុមរបស់ Valentino Rossi, VR46 Racing បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤។
ចំណែកឯជើងឯកពិភពលោក ៦ សម័យ Marc Marquez មិនអាចបញ្ចប់ការប្រកួតបានឡើយ ដោយដួលម៉ូតូដូចគ្នានឹងប្អូនប្រុស Alex Marquez ផងដែរ។
សូមបញ្ជាក់ថា នេះជ័យជំនះទី ៣ ក្នុងរដូវកាលនេះសម្រាប់អ្នកការពារតំណែងជើងឯក Francesco Bagnaia ដែលធ្វើឱ្យគេមានសរុប ១៣១ ពិន្ទុក្នុងតារាងជើងឯកពិភពលោក ២១ ពិន្ទុនាំមុខ Marco Bezzecchi ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៩ ក្នុងការប្រកួតនៅអ៊ីតាលីនេះ៕ អត្ថបទ៖នាង សុភាវុធ



