ក្រុមបាល់ទាត់ Manchester City បានហោះហើរត្រលប់មកកាន់ទឹកដីអង់គ្លេសពីទីក្រុង Istanbul ប្រទេសទួកគីវិញនៅថ្ងៃអាទិត្យម្សិលមិញក្រោយឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។
Manchester City បានយកឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ ១-០ តាមរយៈគ្រាប់បាល់របស់ Rodri។
ក្រុមរបស់លោក Pep Guardiola មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្រោយឈ្នះពាន ៣ បីក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League។
Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការទី ២ នៅទឹកដីអង់គ្លេសដែលដឹកនាំក្រុមឈ្នះពាន ៣ ក្នុងមួយរដូវកាល បន្ទាប់ពី Sir Alex Ferguson ដែលដឹកនាំ Manchester United ធ្វើបានបែបនេះកាលពីឆ្នាំ ១៩៩៩។
Manchester City នឹងដង្ហែរពានរង្វាន់ ៣ របស់ខ្លួននៅតាមដងវិធីក្នុងទីក្រុង Manchester នៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

