កាហ្សាក់ស្ថាន៖ ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្ន បានឲ្យដឹង កាលពីថ្ងៃទី១០ មិថុនាថា មនុស្ស ១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃធំៗ ក្នុងតំបន់ Abai របស់ប្រទេសកាហ្សាក់ស្ថាន ។
ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជារួម សាកសពចំនួន ១៤នាក់ ត្រូវបានរកឃើញ» ដោយបានឲ្យដឹងប្រកាសកាលពីមុននោះថា ការស្វែងរកក្រុមអ្នកអនុរក្សព្រៃឈើ ដែលកំពុងជាប់ខ្លួននៅក្នុងព្រៃនោះ កំពុងដំណើរការ ខណៈដែលភ្លើងបានឆេះរាលដាលខ្លាំងលើផ្ទៃដីចំនួន ៦០.០០០ហិកតា។

មនុស្សជាង ១.០០០នាក់ បានចូលរួមការពន្លត់ភ្លើងដ៏សន្ធោរសន្ធៅនេះ ការងារស្វែងរក និងជួយសង្គ្រោះ ហើយអ្នកស្រុកប្រហែល ៧០០នាក់ ត្រូវបានជម្លៀសចេញ ហើយនាំទៅកាន់ទីជម្រកថ្មី។
លោក Nurbolat Derbisov ប្រធានគណៈកម្មាធិការសេវាពន្លត់អគ្គិភ័យ នៅក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ទោះបីជាសីតុណ្ហភាពក្ដៅខ្លាំង តំបន់ឆេះរាលដាលកាន់តែធំ និងមានខ្យល់បក់ខ្លាំងក៏ដោយ ក៏ក្រុមការងារ គ្រប់គ្រងស្ថានការណ៍នេះ បានដែរ។
មានការរាយការណ៍ថា ចំហេះនេះបណ្តាលមកពីមានរន្ទះបាញ់ចំនួន២ដង៕
