ទំហំនៃតំបន់ជន់លិច នៅក្នុងតំបន់ Kherson គឺដោយសារតែការបាក់ទំនប់ទឹក Kakhovka ដែលស្ទើរតែពាក់កណ្តាល ប៉ុន្តែមានការព្រួយបារម្ភច្រើន ជុំវិញការកើតមានជំងឺពីទឹកបំពុល ដែលបង្ហាញពីដំណាក់កាលបន្ទាប់នៃវិបត្តិ។ អ្នកជំនាញព្រួយបារម្ភពីជំងឺឆ្លង អាចរាលដាលនៅក្នុងទឹកដែលមានជាតិបំពុល។
ប្រធានរដ្ឋបាលតំបន់ លោក Alexander Prokudin និយាយថា កម្រិតទឹកបានស្រកចុះ២៧សង់ទីម៉ែត្រ។ ប៉ុន្តែមនុស្សរាប់ម៉ឺននាក់ ពុំមានទឹកស្អាតប្រើប្រាស់នោះទេ។ ទំនប់ទឹកបានបាក់ធ្លាយកាលពីថ្ងៃព្រហស្បតិ៍ និងបានជន់លិចតំបន់ធំៗជាច្រើន នៅផ្នែកទាំងសងខាងនៃទន្លេ Dnipro ។
ប្រទេសអ៊ុយក្រែន បានដាក់កំហុសលើរុស្ស៊ី ចំពោះការទម្លាយទំនប់ទឹក ដែលមានទីតាំងនៅក្នុងតំបន់របស់អ៊ុយក្រែនគ្រប់គ្រងដោយដោយរុស្ស៊ី។ ប៉ុន្តែរុស្ស៊ី បានបដិសេធការដាក់កំហុសនេះនិងបានចោទប្រកាន់អ៊ុយក្រែនក្នុងការទទួលខុសសម្រាប់ការបំផ្លាញរបស់ខ្លួន។ អាងស្តុកទឹក Kakhovka ដ៏ធំ ជាប្រភពទឹកដ៏សំខាន់សម្រាប់តំបន់នេះ បានហូរទឹកចេញ។
អ្នកតំណាងអ៊ុយក្រែននៅអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Jarno Habicht បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថាស្ថានភាពកំពុងមានមហន្តរាយ ហើយការផ្តល់សុវត្ថិភាព និងទឹកស្អាតគឺជាអាទិភាព។ លោកនិយាយថា ការធ្វើតេស្តគំរូដែលប្រុងប្រយ័ត្នជាមុន កំពុងធ្វើឡើង។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិអង់គ្លេស និយាយថា ពលរដ្ឋជាច្រើន កំពុងប្រឈមនឹងវិបត្តិអនាម័យ ដោយសារការប្រើប្រាស់ទឹកមានសុវត្ថិភាពមានដែនកំណត់ និងហានីភ័យដែលកើនឡើងចំពោះជំងឺដែលកើតឡើងដោយសារទឹក៕

