ប៉េរូ៖ ប្រទេសប៉េរូ កំពុងប្រយុទ្ធប្រឆាំងការផ្ទុះឡើងជំងឺគ្រុនឈាមដ៏អាក្រក់បំផុតលើកំណត់ត្រា ហើយវាអាចកើនឡើងខ្លាំងបន្ថែមទៀត ខណៈបាតុភូតអកាសធាតុ El Niño (អែល នីញ៉ូ) នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងកើតសត្វមូសកាន់តែច្រើន។
ចំនួនអ្នកស្លាប់នៅឆ្នាំនេះ បានកើនលើស២០០នាក់ ដោយមានករណីឆ្លងត្រូវបានកត់ត្រាមានចំនួន១៣០.០០០ករណី ជាចំនួនទ្វេដងនៃការផ្ទុះឡើងក្នុងឆ្នាំ២០១៧។ មន្ទីរពេទ្យជាច្រើន កំពុងផ្ទុកចំនួនលើស ហើយជាពិសេសកុមារទទួលផលប៉ះពាល់ នៅក្នុងតំបន់ Piura ភាគខាងជើង។
ជារៀងរាល់ឆ្នាំ នៅក្នុងទីក្រុង Piura ប្រទេសប៉េរូភាគខាងជើងមានកម្តៅក្តៅ វីរុសចម្លងដោយសត្វមូស បានបណ្តាលមនុស្សធ្លាក់ខ្លួនឈឺ ដោយបណ្តាលឲ្យឈឺខ្លួនប្រាណ នឹងគ្រុន ប៉ុន្តែនៅឆ្នាំនេះជាឆ្នាំធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងជិត ៤០.០០០ករណី និងមានអ្នកស្លាប់ជាង៦០នាក់ នៅក្នុងទីក្រុង Piura តែមួយដែលកំពុងបង្កើតជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺគ្រុនឈាមនៅពេលនេះ។
នៅក្នុងភូមិ San Pablo នៅប្រទេសប៉េរូភាគខាងជើង កង្វះខាតទឹកស្អាត ជាផ្នែកមួយនៃបញ្ហាបរិស្ថានដែលកំពុងគំរាមកំហែង ជាពិសេសនៅក្នុងតំបន់ក្រីក្រមានលំនៅឋានមិនរៀបរយ ជាកន្លែងដែលវីរុសកើនឡើង ហើយប្រជាជនពុំមានទឹកម៉ាស៊ីន ហើយត្រូវស្តុកទុកទឹកនៅក្នុងអាងស្តុក ដែលបង្កើតជាជម្រកបង្កាត់ពូជសម្រាប់សត្វមូស៕

