ភ្ញៀវទេសចរអន្តរជាតិ ចង់ស្វែងយល់វប្បធម៌ ម្ហូបអាហារ និងការរស់នៅរបស់ប្រជាពលរដ្ឋ

2023/06/12 08:34:43 pm        327

ភ្នំពេញ៖ នៅក្នុងខែមិថុនានេះ គឺជារដូវភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តតិចក៏ដោយ តែកម្ពុជា គេសំគាល់ឃើញថា នៅតែមានភ្ញៀវអន្តរជាតិអញ្ជើញមកដើរកម្សាន្តជា​ហូរហែ ហើយភ្ញៀវទាំងនោះក៏លើកឡើងថា​ ទេសភាពរាជធានីភ្នំពេញ មានបរិស្ថានស្អាត អគារមានរចនាបថស្អាត ​អាហារឆ្ងាញ់ និងមានភាពទាក់ទាញ​។

បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច ថ្លែងប្រាប់btv នៅថ្ងៃទី១២ ខែមិថុនានេះ ថា ការមកទស្សនានៅកម្ពុជា ពេលនេះពួកគាត់ចង់ដឹង និងចង់សិក្សាអំពី វប្បធម៌ សាសនា ប្រាសាទ ការរីកចំរើនសំណង់អគារ ទីតាំងភូមិសាស្ត្រ ម្ហូបអាហារ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ​និងនៅខេត្តសៀមរាប ហើយបើមានឱកាសល្អ គឺយើងនឹងត្រឡប់​មកម្តងទៀត។

បើតាម​មគ្គុទ្ទេសក៍​ទេសចរណ៍ភាសាអង់គ្លេស លោក សួន ឈាវវីរក្ស ថ្លែងថា ជាទូទៅកម្ពុជា នៅក្នុងអំឡុងខែមិថុនា កក្តដា សីហា គឺស្ថិតក្នុងខែមានភ្ញៀវទេសចរ​អន្តរជាតិតិចតួចមកដើរ​កម្សាន្ត​នៅកម្ពុជា ដោយសារ រដូវនេះជារដូវភ្លៀងផង ហើយភ្ញៀវនៅបរទេសភាគច្រើន​ជាពិសេស​ភ្ញៀវនៅអឺរ៉ុប និងអាមេរិចជាដើម​ ក៏ជាប់រវល់ការងាររបស់គេផងដែរ។

លោក ឈុន មករា ប្រធានប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ​ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ បញ្ជាក់ថា ​ប្រទេសទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនា​ច្រើន​ចាប់ពីខែកញ្ញា រហូតដល់ឆ្នាំ២០២៤ ហើយ​តាមការរំពឹងទុក​ ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រមាណជាង ៤លាន៥សែននាក់៕អត្ថបទ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm