ក្រសួងសុខាភិបាល ទទួលឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែន អំណោយរបស់យូនីសេហ្វ

2023/06/12 10:04:44 pm        160

ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីប្រគល់-ទទួល ឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែន អំណោយរបស់យូនីសេហ្វ ជូនក្រសួងសុខាភិបាល​នៃ​​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា, នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។

​ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់យូនីសេហ្វ ដែលបាន​សហការ​គាំទ្រក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥២ និងបានត្រឡប់មកកម្ពុជា​វិញមុនអង្គការនានា ចាប់តាំងពីក្រោយថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩មក។ យូនីសេហ្វ បានដើរតួនាទីពិសេស​លេចធ្លោក្នុងប្រព័ន្ធលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារនៅកម្ពុជា តាមរយៈគម្រោងកម្មវិធីជាច្រើនរួមមាន៖ សុខភាពមាតា និងទារក ការចាក់ថ្នាំបង្ការ អាហារូបត្ថម្ភ អនាម័យ (WASH) ការការពារកុមារ រួមបញ្ចូលទាំង​ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលដើម្បីកំណត់ និងឆ្លើយតបចំពោះករណី នៃការរំលោភបំពានលើកុមារ និងគាំទ្រដល់ការបង្កើតគោលនយោបាយ និងប្រព័ន្ធការពារកុមារ។ ក្នុងការឆ្លើយតបទៅ នឹងការរាតត្បាត នៃជំងឺកូវីដ-១៩ និងធានានូវភាពបន្តនៃសេវាសុខភាពសំខាន់ៗសម្រាប់កុមារ និងស្ត្រី ជាពិសេសក្នុងអំឡុង នៃការរាត្បាត​ដោយជំងឺកូវីដ-១៩ យូនីសេហ្វ បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការ​អភិវឌ្ឍផែនការ​ដាក់ពង្រាយ និងចាក់វ៉ាក់សាំងជាតិ (NDVP) ក៏ដូចជាគោលការណ៍ណែនាំប្រតិបត្តិការ និងពិធីសារជំនួយ និង​ការផ្គត់ផ្គង់សម្រាប់លទ្ធកម្មវ៉ាក់សាំង COVID-19 កែលម្អខ្សែ សង្វាក់ត្រជាក់ និងការគ្រប់គ្រង ការឆ្លង ការការពារ និងការគ្រប់គ្រងករណី យូនីសេហ្វ បានធ្វើការជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បីធានាការបន្តសេវា​ចាក់​ថ្នាំ​បង្ការជាប្រចាំក្នុងអំឡុងពេលជំងឺរាតត្បាត និងបានផ្តល់ជំនួយបច្ចេកទេស និងការផ្គត់ផ្គង់សម្រាប់យុទ្ធនា​ការចាក់​ថ្នាំបង្ការ និងការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ខ្សែសង្វាក់ត្រជាក់ និងការដឹកជញ្ជូនវ៉ាក់សាំង។ ភាពជាដៃគូរបស់យូនីសេហ្វ កាន់តែលេចធ្លោចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ឆ្នាំ២០២០ មក ដោយ​យូនីសេហ្វ បានគាំទ្រក្រសួង ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំង និងឆ្លើយតបទៅនឹងជំងឺរាតត្បាត។ យូនីសេហ្វ បាននឹងកំពុងជួយដល់ក្រសួងសុខាភិបាល ក្នុងទម្រង់ជាជំនួយបច្ចេកទេស និងការផ្គត់ផ្គង់ ដើម្បីឆ្លើយ​តបទៅនឹងជំងឺកូវីដ-១៩ ជាមួយនឹងទឹកប្រាក់ជាង ៤៤លានដុល្លារអាមេរិក ក្នុងការផ្គត់ផ្គង់​ពាក់ព័ន្ធ​ជំងឺកូវីដ-១៩ រួមទាំងឧបករណ៍ខ្សែសង្វាក់ព្យាបាល និងជំងឺផ្តាសាយ វ៉ាក់សាំង និងថ្នាំព្យាបាល COVID-19 តាមរយៈភាពជា​ដៃគូរួមគ្នាពីដៃគូនានា និងអ្នកផ្តល់ជំនួយដូចជា រដ្ឋាភិបាលនៃប្រទេសជប៉ុន អូស្ត្រាលី អង់គ្លេស អាមេរិច និង​សាធារណរដ្ឋឆែកជាដើម។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា គម្រោងសហប្រតិបត្តិការទាំងនេះ ពិតជាបានរួមចំណែកពង្រឹងប្រព័ន្ធថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសអំណោយ​ឧបករណ៍​វេជ្ជសាស្ត្រ អុកស៊ីសែន របស់យូនីសេហ្វ នាពេលនេះបានចូលរួមក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដានជំងឺជាដើមសំដៅកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រ​សុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅ​សម្រេច​បាននូវការគ្របដណ្តប់សុខភាពជាសកល​ និងគោលដៅអភិវឌ្ឍប្រកបដោយ​ចេរភាព ស្របតាមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសបប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជា បានលើកឡើងថា យូនីសេហ្វនឹងខិតខំស្វែង​រកគម្រោង​កម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលបន្ថែមទៀតនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា៕

 អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm