ជប៉ុន ៖P ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីក្រុងតូក្យូ (TEPCO) ក្នុងប្រទេសជប៉ុន កំពុងតវ៉ាប្រឆាំងផែនការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការ។ អ្នកតវ៉ាលោកស្រី Kurata Chizuko អាយុ៧៤ឆ្នាំ បាននិយាយថា រដ្ឋាភិបាលជប៉ុនគួតែចំណាយពេលបន្ថែមទៀតពិចារណាផែនការផ្សេងៗទៀតសម្រាប់ទឹកមានសារធាតុពុលនុយក្លេអ៊ែរ ខណៈផែនការបច្ចុប្បន្ន អាចបង្កហានីភ័យបំផ្លាញពុំអាចត្រលប់វិញបានចំពោះប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅជិតឆ្នេរសមុទ្រជប៉ុននិងសុខភាពមនុស្ស។
ក្រុមហ៊ុន TEPCO ពុំដែលធ្វើការស៊ើបអង្កេតពេញលេញថាតើទឹកមានសារធាតុពុលនុយក្លេអ៊ែរនិងធ្វើឲ្យប៉ះពាល់ដល់រាងកាយមនុស្សច្រើនប៉ុណ្ណា។ លោកស្រីបាននិយាយថាខ្ញុំជំទាស់បញ្ហានេះយ៉ាងខ្លាំង។ យើងមិនហ៊ានបរិភោគត្រីនោះទេនៅពេលអនាគត ហើយមហាសមុទ្រពុំមែនជាកម្មសិទ្ធរបស់ប្រទេសជប៉ុនតែមួយនោះទេ។ អ្នកតវ៉ាម្នាក់ទៀតបាននិយាយថា បន្ទាប់ពីឧបទ្ទវហេតុនុយក្លេអ៊ែរ Fukushima ខ្ញុំមិនបានទិញអាហារសមុទ្រណាមួយពីទីក្រុង Fukushima នោះទេ។ នៅពេលដែលទឹកមានសារធាតុពុលនុយក្លេអ៊ែរ ត្រូវបានបញ្ចេញចូលទៅក្នុងសមុទ្រ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ។ នៅពេលនោះ ខ្ញុំពុំហានបរិភោគអាហារសមុទ្រទាំងអស់។
ការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ បានជំរុញឲ្យតម្លៃលក់ដុំនៃអាហារសមុទ្រនៅទីក្រុង Fukushima ធ្លាក់ចុះហើយទោះបីជាពេលបច្ចុប្បន្នវាកំពុងលក់ក្នុងការបញ្ចុះតម្លៃរហូតដល់២០ភាគរយក៏ដោយ បើប្រៀបធៀបទៅនឹងកន្លែងផ្សេងទៀតនៃប្រភពត្រីដែលអ្នកប្រើប្រាស់កំពុងទិញ។

