ប្រធានគណកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុ នឹងពិចារណាលើការផ្តល់ជំនួយ១ពាន់លានអឺរ៉ូ(ស្មើនឹង ១.០៧ពាន់លានដុល្លារ)សម្រាប់ប្រទេសទុយនីស៊ី ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចធ្លាក់ចុះរបស់ពួកគេ សង្រ្គោះហិរញ្ញវត្ថុរដ្ឋ និងចូលរួមកិច្ចសហប្រតិបត្តិការ លើបញ្ហាអន្តោប្រវេសន៍ និងព្រំដែន ។
ថ្លែងនៅក្នុងប្រទេសទុយនីស៊ី លោកស្រី Von der Leyen និយាយថា ថវិកា ៩០០លានអឺរ៉ូ ជាជំនួយមីក្រូហិរញ្ញវត្ថុ បូកបន្ថែមពីលើការគាំទ្រថវិការបន្ទាន់ ១៥០លានអឺរ៉ូ អាចនឹងរៀបចំរួចក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែល កិច្ចព្រមព្រៀងចាំបាច់ត្រូវបានបង្កើតឡើងដោយគ្មានការលម្អិត ។
លោកស្រីនិយាយថា នៅឆ្នាំនេះ សហភាពអឺរ៉ុបនឹងផ្តល់ឲ្យទុយនីស៊ីនូវថវិកា ១០០លានអឺរ៉ូ សម្រាប់ការគ្រប់គ្រងព្រំដែន ដូចជាការប្រតិបត្តិការរុករក និងជួយសង្រ្គោះ និងប្រតិបត្តិការប្រឆាំងនឹងការរត់ពន្ធខុសច្បាប់ ។
សហភាពអឺរ៉ុប ដូចគ្នានឹងប្រទេសម្ចាស់ជំនួយធំៗដទៃទៀតរបស់ទុយនីស៊ី មកទល់នឹងពេលនេះ បានដាក់លក្ខខណ្ឌ ចំពោះការគាំទ្ររបស់ពួកគេលើប្រទេសមួយនេះ ដោយបញ្ចប់កម្មវិធីកម្ចីជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ប៉ុន្តែលោកប្រធានាធិបតី Kais Saied បានច្រានចោលកំណែទម្រង់សំខាន់ៗដែលតម្រូវដោយផែនការមួយនោះ ៕

