អង់គ្លេស ៖ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាយាមឡើងលើអគារខ្ពស់បំផុតទី ៦នៅលើពិភពលោកដោយគ្មាន ខ្សែពួរនៅ ថ្ងៃចន្ទនេះ រហូតដល់ក្រុមអាជ្ញាធរបង្ខំឲ្យគាត់បោះបង់ចោលការ ឡើងរបស់គាត់នៅជាងពាក់កណ្តាលផ្លូវលើអគារខ្ពស់ ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
វីដេអូដែលបញ្ចេញដោយស្ថានីយ៍អគ្គិភ័យ Songpa ឃើញបុរសម្នាក់នេះ ឡើងតាមផ្នែកខាងមុខនៃអគារ Lotte World Tower កម្ពស់ ១២៣ជាន់ ដោយដៃទទេរ ។
មន្រ្តីនាយកដ្ឋានពន្លត់អគ្គិភ័យ និយាយថា គាត់បានចំណាយពេលឡើងបានជាង ១ម៉ោង ហើយឡើងដល់ជាន់ទី ៧៣ ត្រូវបានក្រុមអាជ្ញាធរ បង្ខំឲ្យគាត់ឡើងជិះកន្រ្តកយោងថែទាំអគារ ហើយនិងចូលទៅក្នុងអគារវិញ ។
បុរសវ័យ ២៤ឆ្នាំម្នាក់នេះ ដែលស្លៀកខោខ្លី ត្រូវបានប្រគល់ជូនក្រុមនរបាលដើម្បីសាកសួរ និងឃាត់ខ្លួន ។ ក្រុមនគរបាល ពុំអាចសុំសេចក្តីអធិប្បាយភ្លាមៗបាននោះទេ ។
ខណៈពេលនោះដែរ កាសែត Chosun Ilbo ផ្តល់អត្តសញ្ញាណបុរសម្នាក់នេះ ថាមានឈ្មោះ George King-Thompson ហើយសារព័ត៌មានអង់គ្លេស រាយការណ៍ថា គាត់ធ្លាប់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគាររួចមកហើយ សម្រាប់ការឡើងអគារ Shard នៅក្នុងទីក្រុងឡុងដ៍ កាលពីឆ្នាំ ២០១៩ ៕

