ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ម្ចាស់ហ្វេសបុកឈ្មោះ«ឱសថស្ថានបុរាណភ្នំទ្រទ្រង់» ត្រូវបានសមត្ថកិច្ចហៅមកវាស់កម្ពស់ និងធ្វើកិច្ចសន្យាទទួលកំហុសរបស់ខ្លួន ។
យោងតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា បុរសម្នាក់ដែលបានប្រើប្រាស់គណនី ហ្វេសបុកឈ្មោះ «ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់» ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលកំហុស និងបានថតជា វីដេអូសុំទោសជាសាធារណៈ នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ ។
ប្រភពដដែល បានបន្ដទៀតថា ខណៈនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀត ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួនជាអធិការនេះផងដែរ ៕


