
ព្រៃកោងកាងភក់ឆ្នេរសមុទ្រនៃរដ្ឋឈូងសមុទ្រពែក្សកំពុងត្រូវបានស្តារឡើងវិញ និងដាំបន្ថែមនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតាខ្ពស់។
ព្រៃកោងកាងត្រូពិចគឺជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញដែលនៅរួបរឹតជុំវិញតំបន់ដើមកោងកាងដែលលូតលាស់ក្នុងស្ថានភាពក្តៅ មានភក់ និងជាតិប្រៃដែលពិបាកនឹងធន់ទ្រាំបាន។ ព្រៃទាំងនោះការពារសហគមន៍ឆ្នេរទប់ទល់នឹងព្យុះ ព្រមទាំងទឹកជំនន់ ហើយជាជម្រករបស់ប្រភេទសត្វចម្រុះ និងរងការគំរាមកំហែង ព្រមទាំងអាចបន្ថយបម្រែបម្រួលអាកាសធាតុដោយការស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាស។
ប្រទេសអារ៉ាប់រួមដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 នៅខែធ្នូ បាននិងកំពុងដាំដើមកោងកាងចាប់តាំងពីការរកឃើញរុក្ខជាតិប្រភេទនេះក្នុងទសវត្សរ៍ទី៧០មក ហើយគ្រោងនឹងដាំដើមកោងកាងចំនួន ១០០ លានដើមបន្ថែមទៀតត្រឹមឆ្នាំ ២០៣០ នៅលើផ្ទៃដី ៦០ លានគីឡូម៉ែត្រក្រឡាបច្ចុប្បន្ន ពីក្នុងផ្ទៃដី ១៨៣ គីឡូម៉ែត្រក្រឡា (៧០ ម៉ាយក្រឡា) ដែលក្រសួងអាកាសធាតុនិយាយថាព្រៃកោងកាងទាំងនោះបានស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ៤៣.០០០ តោនក្នុងមួយឆ្នាំពីបរិយាកាស។
យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ព្រៃកោងកាងសកលកាលពីឆ្នាំ ២០២០ បានធ្លាក់ចុះចំនួន ៣,៤% ចាប់តាំងពីឆ្នាំ ១៩៩៦មក ប៉ុន្តែមានស្ថានភាពប្រសើរឡើងវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
