ក្រុមសង្គ្រោះធ្វើការពេញមួយយប់ ដើម្បីសម្អាតកម្ទេចកម្ទីពីផ្លូវហាយវេទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia)

2023/06/13 01:41:43 am        172

​យោងតាម​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រុម​សង្គ្រោះ​ដែល​ប្រតិបត្តិការ​គ្រឿងចក្រ​ធុន​ធ្ងន់​បានធ្វើការ​ពេញ​មួយ​យប់​កាលពី​ថ្ងៃអាទិត្យ (១១ មិថុនា​) បន្ទាប់ពី​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយ​វេ​ដ៏​សំខាន់​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​សហរដ្ឋអាមេរិក​បាន​បាក់​នៅ​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ហ្វៀ ពេលដែល​រថយន្ត​ដឹក​ដឹក​ប្រេងសាំង​មួយគ្រឿង​បាន​ឆេះ​នៅក្រោម​ស្ពាន​ឆ្លងកាត់​នោះ​។​

​ខ្សែ​វីដេអូ​ពីលើ​អាកាស​បានបង្ហាញ​គ្រឿងយន្ត​អេ​ស្ការ​វ៉ា​ទ័​រ​ជីក​កកាយ​កម្ទេចកម្ទី​នៅ​ទីតាំង​នោះ​ទាំងយប់ ខណៈ​ដែលមាន​ផ្សែងហុយ​ចេញពី​គំនរ​បាក់បែក​នៃ​ផ្នែក​ដែល​បាន​បាក់​នៅ​គន្លង​ខាងជើង​នៃ​ផ្លូវ I-95 ដែលជា​ចំណុចប្រសព្វ​អន្តរ​រដ្ឋ​ខាងជើង​និង​ខាងត្បូង​នៅ​ឆ្នេរសមុទ្រ​ខាងកើត​។ ទីតាំង​ដែល​រង​ផលប៉ះពាល់​នៃ​ច្រករបៀង I-95 ស្ថិតនៅ​ប៉ែក​ឦសាន​នៃ​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ហ្វៀ ហើយ​ភ្ជាប់​ទីក្រុង​នេះ​ទៅ​ជាយក្រុង​ភាគ​ខាងជើង ដូចជា​តំបន់ Bucks County ជាដើម​។​

​ពុំមាន​របាយការណ៍​ប​ញ្ជា​ក់​ពី​អ្នកស្លាប់ ឬ​របួស​នោះទេ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​និយាយថា ស្ថានភាព​នៅតែ​រលូន ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​បន្ត​ស្វែងរក​ដើម​ដាន​កន្លែងកើតហេតុ​នេះ​។​

​អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា តាម​ដំណើរ​ទំនង​នេះ នឹង​ចំណាយពេល "​ប៉ុន្មាន​ខែ​" ដើម្បី​ស្ថាបនា​នូវ​ផ្លូវ​ដែលមាន​រថយន្ត​ប្រហែល​១៦០.០០០ គ្រឿង ឆ្លងកាត់​ជា​រៀងរាល់​ថ្ងៃនេះ​ឡើងវិញ​។ លោក​បាន​និយាយថា រូបលោក​នឹង​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​គ្រោះមហន្តរាយ​នៅ​ថ្ងៃ​ច័ន្ទ (១២ មិថុនា​)​នេះ ដើម្បី​ប្រើប្រាស់​មូលនិធិ​សហព័ន្ធ​និង​ជំនួយ​ផ្សេងៗ​ទៀត​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm