ប្រជាពលរដ្ឋក្នុងសង្កាត់បឹងធំ ត្រៀមខ្លួនរួចជាស្រាច់ ក្នុងការចូលរួមបោះឆ្នោត និងបោះជូនបក្សប្រជាជន​

2023/06/13 03:26:41 am        313

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​ធំ ក្នុង​ខណ្ឌ​កំបូល ប្តេជ្ញា​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៧ គ្រប់ៗ​គ្នា និង​បោះ​ជូន​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ បាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​បឹង​ធំ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នក យក​ព័ត៌មាន BTV នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ជាង ២​ពាន់​គ្រួសារ នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ នេះ​ថា រាជរដ្ឋាភិបាល​ដែល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាទ​ដៃទទេរ រហូតមកដល់​បច្ចុប្បន្ន ដូច​យើង​បានឃើញ​ស្រាប់​ហើយ គឺមាន​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាងខ្លាំង​រួមមាន សាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង ការអភិវឌ្ឍន៍​មណ្ឌល​ផ្សេងៗ​សម្រាប់​ជួយ​ដល់​មូលដ្ឋាន​។ ចំណែក​ការអភិវឌ្ឍន៍​ផ្នែក​ចំណេះដឹង បានធ្វើ​ឲ្យ​យុវជន​កម្ពុជា ជា​យុវជន​ពោ​ពេញ​ទៅដោយ​សក្តានុពល ក្នុងការ​ចូលរួម​ជាមួយ​សង្គម និង​ការបញ្ចេញ​មតិយោបល់​ផ្សេងៗ​ជាដើម​។​

​ប្រជាពលរដ្ឋ​ទាំងនេះ បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា ចំពោះ​សមិទ្ធផល​ដែល​បាន​កើតឡើង​ទាំងអស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិនអាច​កាត់ថ្លៃ​បានឡើយ ជាពិសេស​ការ​ជ្រក​នូវក្រោម​ម្លប់​នៃ​សន្តិភាព​ដ៏​ត្រជាក់ត្រជុំ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល ដែល​បានកើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ពិតៗ ។ តាមរយៈ​នេះ មិនអាច​ធ្វើ​ឲ្យ​ប្រជាជន​បំភ្លេច​បានឡើយ ហើយ​នៅក្នុង​ឱកាស​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី ៧ នាពេល​ខាងមុខនេះ ពួកគាត់​ប្តេជ្ញាចិត្ត​នឹងចូលរួម គៀងគរ​បងប្អូន កូនក្មួយ ទៅ​បោះឆ្នោត​ទាំងអស់គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួលបាន​នូវ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​សំបូរ​រុងរឿង​។​

​ឯកឧត្តម ប៊ុន សំបូរ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​សង្កាត់​បឹង​ធំ បាន​ថ្លែងថា ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​គណបក្សកាន់អំណាច​ដោ​យ​ស្របច្បាប់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ច្បាប់​ជា​ធរមាន ដើម្បី​គ្រប់គ្រង ដឹកនាំ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទូទៅ មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង មាន​សុខសន្តិភាព សុវត្ថិភាព និង​ទទួលបាន​មនុញ្ញផល​គ្រប់គ្នា ពី​ការ​រី​ចម្រើន​របស់​ប្រទេសជាតិ​, ក្នុងនោះ​កាលពី​ថ្ងៃទី ២៨ មករា ២០២៣ គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស ដើម្បី​ពិនិត្យ វាយតម្លៃ​លើ​ការងារ​សំខាន់ៗ និង​កំណត់​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​អនុវត្តន៍​ជា​បន្តទៀត​ជាច្រើន​។​

​ឯកឧត្តម បន្តថា ឆ្នាំ​២០២៣ នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រដ្ឋសភា និង​រដ្ឋាភិបាល​ឆ្នាំ ២០១៨-២០២៣ និង​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្តើម​នីតិកាល​ថ្មី រយៈពេល​៥​ឆ្នាំ​បន្តទៀត​។ ប្រការនេះ​បញ្ជាក់ថា យើង​ពិត​ជាមាន​កិច្ចការ​ជាច្រើន ដែល​ត្រូវធ្វើ​នាពេល​ខាងមុខនេះ ជាពិសេស​យើង​ត្រូវ​រួមគ្នា​ធ្វើ​រាល់​កិច្ចការ ឲ្យ​បានល្អ​បំផុត ដើម្បី​ឈានទៅ​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​លើក​ទី​៧ នា​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ដូច្នេះ​សូម​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ទាំងអស់​ត្រូវ​រៀបចំខ្លួន និង​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៧ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​លេខ​រៀង​ទី​១៨ ដើម្បី​ដណ្តើមយក​ជ័យជម្នះ ដែលជា​គោលដៅ​ដ៏​សំខាន់ ក្នុង​ការបន្ត​ដឹកនាំ​ប្រទេសជាតិ ដើម្បី​ប្រជាជន​ទាំងមូល និង​ដើម្បី​ប្រទេសជាតិ​ទាំងមូល​។​

​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​នេះដែរ គ្រួសារ​បក្ស​ទាំងអស់ ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​ថវិកា ១​ម៉ឺន​រៀល និង​សា​រ៉ុង​មួយ ជាពិសេស​ក្នុង​ពិធី​នេះដែរ​ក៏មាន​បង្កើត​កម្មវិធី​ចាប់​រង្វាន់ មាន​ចំនួន​ប្រមាណ​ជាង ២៧០ រង្វាន់ សម្រាប់​លើកទឹកចិត្ត​ដល់​មេ​គ្រួសារ​បក្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល នេះ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        106
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm