ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) បានរៀបចំពិព័រណ៍ការងារក្រោមប្រធានបទ "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" ដោយផ្តល់ឱកាសការងារប្រមាណ ៤៥០០កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ កាំពុ (Kampus) ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ ។










