មនុស្ស៦នាក់ស្លាប់ និង៣៥នាក់ បាត់ខ្លួន បន្ទាប់ពីទឹកជំនន់ ក្រោយការបំផ្លាញទំនប់ទឹកនៅអ៊ុយក្រែន

2023/06/13 05:37:19 pm        98

អ៊ុយក្រែន៖ មនុស្ស៦នាក់បានស្លាប់ និង៣៥នាក់កំពុងបាត់ខ្លួនរួមទាំងកុមារ៧នាក់ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង  ក្រោយទឹកជំនន់ដ៏មហន្តរាយ ដែលក្រុមរដ្ឋអាជ្ញាបានហៅថាជាគ្រោះមហន្តរាយបរិស្ថានធ្ងន់ធ្ងរបំផុត ចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុងឈើណូប៊ីល(Chernobyl)ឆ្នាំ១៩៨៦មក។ 

ទំនប់ទឹកវារីអគ្គិសនី Kakhovka គ្រប់គ្រងដោយរុស្ស៊ី ស្ថិតនៅសមរភូមិជួរមុខក្នុងតំបន់ Kherson ត្រូវបានបំផ្លាញកាលពីថ្ងៃទី៦ខែមិថុនា ដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួននិងបង្កក្ដីបារម្ភកាន់តែខ្លាំងពីវិបត្តិមនុស្សធម៌ ព្រមទាំងគ្រោះមហន្តរាយបរិស្ថាន។ 

អ៊ុយក្រែនបានចោទរុស្ស៊ីពីបទបំផ្ទុះទំនប់ទឹកនៅលើទន្លេឌីនីប្រូ(Dnipro)ខណៈដែលទីក្រុងមូស្គូ       ( Moscow) និយាយថា ទីក្រុងគីវ (Kyiv) បានបាញ់កម្ទេចសំណង់នេះ។  

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ្គ័រ គ្លីមិនកូ (Igor Klymenko ) និយាយថា ទីប្រជុំជននិងភូមិឋានចំនួន៧៧ ត្រូវបានទឹកជន់លិចក្នុងតំបន់ឃើស៊ុន(Kherson) និងមីកូឡេអ៊ីវ( Mykolaiv)។ 

លោកថាដោយសារតែទឹកជំនន់ មនុស្ស៥នាក់បានស្លាប់នៅក្នុងតំបន់ Kherson និងម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ Mykolaiv។ 

ចំណែកអភិបាលតំបន់ Kherson ភាគខាងត្បូងរបស់អ៊ុយក្រែន លើកបន្តុបដោយរុស្ស៊ី លោក វ្លាឌីមៀ សាលដូ ( Vladimir Saldo បាននិយាយនៅសប្ដាហ៍នេះថា មនុស្ស៨នាក់ បានស្លាប់ក្នុងដែនដីគ្រប់គ្រងដោយទីក្រុងមូស្គូ ។ 

មន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា  មនុស្សសរុបចំនួន៣.៧០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាននៅក្នុងតំបន់ទាំងពីរនោះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm