នាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ​បញ្ជ្រាប​ច្បាប់ចរាចរ​ដល់អ្នក​ធ្វើ​ដំណើរ​នៅ​ចំណុចដែលមានគ្រោះថ្នាក់ច្រើន

2023/06/13 07:19:29 pm        285

កំពង់ឆ្នាំង៖ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន នៅលើផ្លូវជាតិលេខ៥ ត្រង់​ចំនុច​ផ្លូវ​វាងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ មន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមនឹងក្រុម​ជំនាញ​ការ​ជប៉ុន​(ចៃកា) បាន​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរ​ដល់​អ្នក​ប្រើ​ប្រាស់ផ្លូវទាំងអស់ អោយយល់ពីច្បាប់ និងស្លាកបញ្ជាចរាចរណ៍ ដើម្បីបញ្ជៀស​រាល់​គ្រោះថ្នាក់​ចរាចរណ៍ទាំងឡាយដែលអាចកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ ឡៃ ហួត អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃអគ្គស្នងការនគរបាលជាតិបានថ្លែងថា កន្លងមក នៅចំណុច​ផ្លូវ​បែក​ជា​៤​លើ​កំណាត់ផ្លូវជាតិលេខ៥នេះ បានបង្កគ្រោះថ្នាក់ច្រើនដល់អ្នកប្រើប្រាស់ផ្លូវ ធ្វើអោយមា​ន​ស្លាប់ និងរបួសជាច្រើននាក់ ។ កត្តាគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ មិន​មានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ប្រើប្រាស់ល្បឿនលឿនហួសកំណត់ ការឆ្លង​កាត់​មិន​ប្រុង​ប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងស្លាកបញ្ជាទិសចរាចរណ៍ជាដើម។ ក្រោយ​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កើតឡើងច្រើនបែបនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រុម​ជំនាញការជប៉ុន(ចៃកា) រួមនិងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានចុះ​បញ្ជៀប​ច្បាប់​ចរាចរណ៍ ពន្យល់ណែនាំអ្នកប្រើប្រាស់ផ្លូវអោយស្គាល់ពីស្លាកបញ្ជាទិសចរាចរណ៍ និងស្តាប់​នូវ​សំណូមពររបស់អ្នកប្រើប្រាស់ផ្លូវទាំងអស់ផងដែរ។

លោក មាស ឈុនលី ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តបានអោយដឹងថា ក្រោយពីបានបញ្ជៀបច្បាប់ចរាចរណ៍ និងពន្យល់​អោយ​ពួក​គាត់​បាន​ស្គាល់​ពីស្លាកបញ្ជាចរាចរណ៍មក ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ​បាន​យល់​ដឹង​ពី​ស្លាក​បញ្ជា​ទិសចរាចរណ៍ និងច្បាប់ ហើយពួកគាត់ក៏បានសំណូមពរដល់ក្រុមការងារទាំងអស់ អោយ​ជួយ​ដាក់​ភ្លើងស្តុបនៅចំណុចផ្លូវបំបែកជា៤នោះផង ដើម្បីជួយបញ្ជៀសរាល់គ្រោះថ្នាក់ផ្សេងៗ។ ក្រុម​ការងារក៏បានប្រគល់មួកសុវត្ថិភាពជូនពួកគាត់ផងដែរ ក្រោយ​ពី​ឆ្លើយ​ត្រូវ​នឹង​សំណួរ​ពាក់ព័​ន្ធ​ចរាចរណ៍​ចំនួន៣សំណួរ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm