កីឡាករប៊ីយ៉ាកម្ពុជា ២រូប ឡើងវគ្គបន្ដនៃការប្រកួតអន្ដរជាតិនៅចិន ក្រោយយក​ឈ្នះកីឡាករ​ម៉ុងហ្គោលី

2023/06/13 07:29:09 pm        709

កីឡាករប៊ីយ៉ាជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ ឡេង ចន្ទគ្រឹស្នា និងកីឡាករ សោម សំណាង បានឡើងវគ្គបន្ដ នៃការប្រកួតកីឡាប៊ីយ៉ាភូល(Pool)អន្ដរជាតិ Chinese Pool International Elite 2023 នៅខេត្តជាំងស៊ី ប្រទេសចិន ក្រោយ​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី​រៀង​ៗ​ខ្លួន​ ក្នុងវគ្គជម្រុះដំបូង ។

សម្រាប់ការប្រកួតថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី១២ ខែមិថុនានេះ ក្នុងចំណោមកីឡាករកម្ពុជា ៤រូប ដែល​សហព័ន្ធបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិ កីឡាករ ឡេង ចន្ធគ្រឹស្នា ធ្វើបាន​យ៉ាង​ល្អ ដោយយកឈ្នះកីឡាករម៉ុងហ្គោលី ក្នុងពិន្ទុ ៧-៣ ខណៈកីឡាករ សោម សំណាង បាន​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី ក្នុងពិន្ទុ ៧-៥ ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានបញ្ជាក់ថា​សម្រាប់ ​ចន្ទគ្រឹស្នា និង សំណាង នឹងត្រូវដឹកដៃគ្នាឡើងវគ្គបន្ដ នៅថ្ងៃទី១៣ ខែមិថុនានេះ តែ​កីឡាករ​កម្ពុជា ២រូបផ្សេងទៀត ដែលបរាជ័យក្នុងការប្រកួតជម្រុះដំបូង ក៏មិនទាន់អស់ឱកាសដែរ ដោយ​ពួកគេនឹងត្រូវប្រកួតបន្ដនាថ្ងៃទី១៧ ខែមិថុនាខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតប៊ីយ៉ាភូលអន្ដរជាតិនៅចិន គឺមានបណ្ដាប្រទេសជាច្រើនចូលរួម ចាប់​ពី​ថ្ងៃ​ទី​១២ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ​កម្ពុជា បានចាត់ទុកការចូលរួមនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករខ្លួនឲ្យកាន់តែខ្លាំង ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm