អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា មនុស្ស៣នាក់ស្លាប់ រាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយបក់ទៅលើប្រទេសគុយបាភាគកណ្តាល និងភាគខាងកើត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ បានថយចុះទៅវិញកាលពីល្ងាចថ្ងៃចន្ទ ប៉ុន្តែប្រតិបត្តិការស្តារឡើងវិញកំពុងដំណើរការនៅក្នុងខេត្តនៅភាគខាងកើតមួយចំនួន។
នៅក្នុងខេត្ត Granma ពលរដ្ឋជិត៧.៥០០នាក់ ត្រូវបានជម្លៀសពីលំនៅឋានរបស់ពួកគេ ហើយនៅក្នុងខេត្ត Las Tunas ដែលនៅក្បែរនោះ ផ្ទៃដីដំណាំ៧០០ហិចតា ត្រូវបានបំផ្លាញ។
ប្រធានាធិបតីលោក Miguel Diaz-Canel បានសន្យាកាលពីថ្ងៃអាទិត្យថា យើងនឹងស្តារឡើងវិញ ហើយគ្មាននណាម្នាក់ពុំត្រូវបានមិនជួយសង្គ្រោះនោះទេ។
ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធបង្ហូរទឹក ត្រូវបានរាការណ៍ថា ត្រូវបានបំផ្លាញដោយទឹកភ្លៀង ហើយរថភ្លើងធ្វើដំណើរទៅកាន់ភាគខាងកើត ពីទីក្រុងឡាហាវ៉ាន ត្រូវបានលុបចោល។
