អ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ងាកមកបង្កើនពាណិជ្ជកម្ម ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥន្ធនៈគីមី

2023/06/13 07:44:52 pm        124

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi អំឡុងដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងការ៉ាកាស (Caracas) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេហ្ស៊ុយអេឡា ចង់បង្កើនពាណិជ្ជកម្មទ្វេភាគីដល់២០ពាន់លានដុល្លារ ដោយកើនពីចំនួន៣ពាន់លានដុល្លារ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឥន្ធនៈគីមី ដែលជាសារធាតុគីមីសំយោគមកពីប្រេងឬឧស្ម័នធម្មជាតិ ដោយមានគោលបំណងអនុវត្តគម្រោងរួមគ្នា កសាងលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ក្នុងវិស័យប្រេង។

បន្ទាប់ពីកិច្ចព្រមព្រៀងឥន្ធនៈគីមី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀត ត្រូវបានចុះហត្ថលេខារួចហើយ លោក Raisi បាននិយាយតាមរយៈការបកប្រែនៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Nicolas Maduro ថា៖ «យើងបានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ»។ 

លោក Raisi បានបន្ថែមថា៖ «គោលដៅដែលយើងមានសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជំហានដំបូង ត្រូវធ្វើឲ្យកម្រិតនៃកិច្ចសហប្រតិបត្តិការឡើងដល់ ១០ពាន់លានដុល្លារ ហើយជំហានបន្ទាប់ យើងចង់ធ្វើឲ្យកម្រិតនោះឡើងដល់ ២០ពាន់លានដុល្លារ»។

ទូរទស្សន៍រដ្ឋវ៉េណេហ្ស៊ុយអេឡា បានផ្សាយថា កិច្ចព្រមព្រៀង រវាងក្រុមហ៊ុនឥន្ធនៈគីមីរដ្ឋវ៉េណេហ្ស៊ុយអេឡា Pequiven និងសមភាគីអ៊ីរ៉ង់ នឹងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការរុករក និងអភិវឌ្ឍប្រេង និងវាយតម្លៃពីលទ្ធភាពរបស់គម្រោងរួមគ្នា។ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក Maduro បានសាទរចំពោះដំណើរទស្សនកិច្ចរបស់លោក Raisi និងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយបាននិយាយថា កិច្ចព្រមព្រៀង និងការវិនិយោគបន្ថែមទៀត ជិតនឹងកើតឡើងហើយ។

ទីក្រុងការ៉ាកាស គឺជាកន្លែងឈប់សំចតដំបូងនៃដំណើរទស្សនកិច្ច នៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) របស់លោក Raisi ដែលនឹងធ្វើដំណើរផងដែរទៅកាន់ប្រទេសគុយបា និងនីការ៉ាហ្គ័រ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm