វៀតណាម៖ ប្រទេសវៀតណាម កំពុងប្រឈមនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីបណ្តាលមកពីរលកកម្តៅ បង្កឲ្យកើតមានបញ្ហារចនាសម្ព័ន្ធ និងការិយាល័យធិបតេយ្យ ដែលកំណត់សមត្ថភាពផ្គត់ផ្គង់ថាមពលមកនៅត្រឹមពាក់កណ្តាល និងបង្អាក់ដល់កិច្ចខិតខំដោះស្រាយការផ្តល់មូលនិធិអាកាសធាតុសកល ១៥.៥ពាន់លានដុល្លារ ។

មជ្ឈមណ្ឌលផលិតកម្មមានរោងចក្រធំៗគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Foxconnស្ថិតក្នុងចំណោមតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ ប៉ុន្តែពិបាកកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលជាជំហានដ៏សំខាន់ក្នុងការបំពេញតម្រូវការ និងទាក់ទាញក្រុមហ៊ុនឲ្យផ្លាស់ទីតាំងចេញពីប្រទេសចិន និងកន្លែងផ្សេងទៀត ។
លោក Hong Sun គឺជាប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំនៅប្រទេសវៀតណាម និយាយថា រោងចក្រជាច្រើន បានផ្អាកការផលិតរបស់ខ្លួន ដោយសារតែការកាត់ផ្តាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ ហើយការដាច់ចរន្តអគ្គិសនីញឹកញាប់ ។
លោកបន្តថា នេះគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងខែនេះ ក្រុមធុរកិច្ចអឺរ៉ុប បានជំរុញឲ្យរដ្ឋាភិបាលវៀតណាម ចាត់វិធានការឲ្យបានលឿន ដើម្បីដោះស្រាយវិបត្តិថាមពល ។
ដោយឡែក លោក Trang Nguyen (ត្រឹង ង្វៀន) គឺជាប្រធានក្រុមអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលមិនរកប្រាក់ចំណេញ Climateworks របស់អូស្រ្តាលី និយាយថា ការលើកឡើងពីកង្វះខាតថាមពល ត្រូវការកិច្ចខិតខំរួមកម្លាំងគ្នាច្រើនជាងនេះ ដើម្បីធានាដល់ដំណើរការសម្រេចចិត្តដ៏មានប្រសិទ្ធភាព សម្រាប់កំណែទម្រង់ទីផ្សារអគ្គិសនី ៕