ភ្នំពេញ៖ តាមរយៈវិដេអូ លោកស សាឡុងដេត ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានសុំខន្តីអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោកនិយាយទៅកាន់សមាជិកសមាជិកាគណបក្សភ្លើងទៀន ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។

ជាមួយគ្នានេះ លោកស សាឡុងដេត បានប្រកាសថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និងលាឈប់ពីសមាជិកប្រតិបត្តិគណបក្សភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គល សម រង្ស៊ី ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោស សម្តេចសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹងនិងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាម
វិធីដែលអាចធ្វើទៅបានដូចជា៖ ការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់៕