គុយបា៖ បុរសវ័យ ៦៣ឆ្នាំម្នាក់ដែលបានធ្លាក់ចូលអណ្តូងជម្រៅ១២ម៉ែត្រដោយឧបទ្ទេវហេតុ ត្រូវបានគេជួយសង្រ្គោះកាលពីថ្ងៃចន្ទ នៅខេត្ត Holguin ភាគខាងកើតប្រទេសគុយបា ។
យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីនេះនៅតំបន់នោះ បណ្តាលឲ្យដីទន់ ហើយដីក៏បាក់នៅក្រោមជើងកម្មករកសិដ្ឋានម្នាក់នោះ ដែលកំពុងស្តារអណ្តូង ។
នៅពេលនោះ លោក Fernando Herrera Ramirez ក៏ត្រូវកប់ក្រោមគំនរដី និងថ្ម ។

ទូរទស្សន៍រដ្ឋគុយបា រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ បានចំណាយពេលជាង ២៤ម៉ោង ។ កម្មករម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីពិនិត្យសុខភាព ជាទីដែលគាត់ជាសះស្បើយ ៕
