អាមេរិក៖ រូបភាពវីដេអូឃ្លីបរបស់សាក្សី ថតបានព្យុះទឹកកកដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ នៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ។ ដុំទឹកកក បានគរនៅតាមផ្លូវប្រៀបបាននឹងកម្រាលពណ៌ស. ដូចជាព្រិល ។
ដោយឡែក ព្យុះភ្លៀង បានកើតមានផងដែរកាលពីថ្ងៃចន្ទនៅតំបន់ Pikes Peakបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។
សេវាកម្មឧតុនិយមជាតិ បានចេញសេចក្តីណែនាំពីទឹកហូរខ្លាំងនៅថ្ងៃនេះ ដែលរួមទាំងការព្រមានពីព្យុះកួច នៅស្រុកភាគខាងត្បូង El Paso ។ ការព្រមានពីទឹកជំនន់បច្ចុប្បន្នបានចូលជាធរមានផងដែរនៅស្រុក El Paso ។
ទឹកជន់ បានបិទផ្លូវជាច្រើនខ្សែនៅទូទាំងទីក្រុង Boulder ហើយនាយកដ្ឋាននគរបាលរដ្ឋ Colorado ស្ថិតក្នុងការប្រុងជើងកាចំពោះឧបទ្ទេវហេតុ ។
សេវាកម្មឧតុនិយម បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ស្ទឹង និងព្រែក ទាំងនៅស្រុក Teller និងស្រុក El Paso ហើយភ្លៀងនឹងបន្តធ្លាក់រយៈពេល ២៤ម៉ោងទៀត ធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ហើយនិងបង្កជាទឹកជំនន់ផងដែរ ៕

