អឺរ៉ុប៖ ពលរដ្ឋនៃបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ឱ្យប្រជាជាតិរបស់ខ្លួនរួមចំណែកជាមួយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលអាចទៅរួចណាមួយនាពេលអនាគតជាមួយប្រទេសចិននោះទេ។
ដើម្បីឱ្យជាក់លាក់គឺមានប្រជាជនអឺរ៉ុប ៦២ ភាគរយដែលបានស្ទង់មតិទាំងអស់ បានប្រាប់ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេសថា ពួកគេរំពឹងថាមេដឹកនាំរបស់ខ្លួន "រក្សាអព្យាក្រឹតភាព" ប្រសិនបើជម្លោះណាមួយផ្ទុះឡើង។ ហើយមានតែប្រជាជន ២៣ ភាគរយប៉ុណ្ណោះដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់ពួកគេគួរតែគាំទ្រសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិ។

នេះគឺគ្រាន់តែជាការស្ទង់មតិមួយ ហើយមិនមានមេដឹកនាំនយោបាយណាម្នាក់ត្រូវតែយល់ស្របនឹងអ្វីដែលពលរដ្ឋរបស់ពួកគេចង់បាននោះទេ។ ម៉្យាងវិញទៀត ការស្ទង់មតិនេះបញ្ជាក់ថា ប្រជាជនអឺរ៉ុបយល់ច្បាស់ពីអ្វីដែលបានកើតឡើងចំពោះទ្វីបរបស់ពួកគេ ដោយសារតែការផ្តល់ជំនួយដល់សហរដ្ឋអាមេរិកក្នុងសង្គ្រាមដ៏មហន្តរាយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ប្រជាជនអ៊ឺរ៉ុបបានមើលឃើញពីផលប៉ះពាល់អវិជ្ជមានជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍នៃការគាំទ្រដ៏លើសលុបដោយយោធារបស់លោកខាងលិច។ ពួកគេជឿថា ការធ្វើតាមអាមេរិកក្នុងសង្រ្គាមណាមួយជាមួយចិន មិនមែនជាផលប្រយោជន៍របស់អឺរ៉ុបទេ៕
