រូបភាពវីដេអូឃ្លីប ឃើញថាសហោះផលិតឡើងដោយមនុស្ស សាកល្បងហោះហើរនៅទីក្រុងភាគខាងត្បូង Shenzhen ប្រទេសចិន ។

ផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen UFO Power Technology ថាសហោះនេះ បំពាក់ដោយស្លាបចក្រចំនួន ១២នៅជុំវិញកៅអីអាកាសយានិក ដែលស្ថិតនៅកណ្តាលយានតែម្តង ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន បានឲ្យដឹងថា ថាសហោះ eVTOL ដែលអាចចុះចត ហើយហោះឡើងត្រង់ និងដើរដោយថាមពលអគ្គិសនីនេះ អាចហោះលើរយៈកម្ពស់ ២០០ម៉ែត្រ ជាមួយនឹងការហោះហើរអតិបរមាបានរយៈពេលរហូតដល់ ១៥នាទី ។

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ថាសហោះនេះ ត្រូវបានផលិតឡើងដោយប្រើពេល ៣ឆ្នាំ ហើយនិងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង កាលពីថ្ងៃទី ៣ ខែមិថុនាកន្លងទៅ ៕
