នៅកណ្តាលព្រៃមួយដែលមានចម្ងាយ ៤ ម៉ាយពីទីក្រុង Olympia របស់រដ្ឋវ៉ាស៊ីនតោន មានទូរស័ព្ទមានខ្សែសេរីចាស់មួយគ្រឿង។ ទូរសព្ទនេះមិនបានភ្ជាប់ទៅខ្សែបណ្ដាញទូរស័ព្ទធម្មតានោះទេ។ ប៉ុន្តែវាបានក្លាយជាខ្សែបណ្ដាញជីវិតពិតសម្រាប់មនុស្សម្នាក្នុងការនិយាយជាពាក្យពេចន៍ក្នុងចិត្តទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេដែលបាត់បង់ជីវិត។

លោក Corey Dembeck បានបង្កើត និងដំឡើងទូរសព្ទខ្យល់មួយនេះដំបូងគេកាលពីចុងឆ្នាំ ២០២០។ លោក Dembeck ដែលជាទាហានជើងចាស់របស់សហរដ្ឋអាមេរិករូបនេះ បាននាំយកទូរសព្ទនេះ គ្រឿងផ្គត់ផ្គង់ និងឧបករណ៍មួយចំនួនដាក់នៅក្នុងសួនឧទ្យានមួយ ហើយភ្ជាប់វាទៅនឹងដើមឈើចាស់មួយដើម។
លោកបាននិយាយថា "អ្នកគ្រប់គ្នាដែលប្រើប្រាស់ទូរសព្ទនេះ សុទ្ធតែមានរឿងរ៉ាវដ៏សោកសៅនៅពីក្រោយ ហើយវាជាការពិតដែលឧបករណ៍សាមញ្ញបែបនេះបានជួយបញ្ហាផ្លូវចិត្តពួកគេយ៉ាងច្រើន"។
ចាប់តាំងពីការដំឡើងទូរទូរស័ព្ទរបស់ទីក្រុង Olympia នេះមក ភាពល្បីល្បាញរបស់វាបានបំផុសគំនិតជនជាតិអាមេរិកផ្សេងៗទៀតឱ្យបង្កើតទូរស័ព្ទប្រភេទនេះនៅទូទាំងប្រទេស។ លោក Dembeck ប៉ាន់ប្រមាណថា បច្ចុប្បន្នមានទូរទូរស័ព្ទប្រភេទនេះចំនួន ៥០ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក៕
