ឯកឧត្តម លេង ផាលី ​បំពាក់​ភីនវី​រជន​​កូវីដ-១៩​ ​ជូនគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រចាំ​សាកលវិទ្យាល័យ​ចេនឡា​

2023/06/13 10:02:51 pm        895

ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន​អញ្ជើញជួបសំណេះសំណាល​ និង​បំពាក់​ភីនវី​រជន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩​ ជូន​ថ្នាក់​ដឹកនាំ​ និង​សមាជិក​ សមាជិកា ​ក្រុម​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯក​ឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រចាំ​សាកលវិទ្យាល័យ​ចេនឡា​ ចំនួន ៣០០នាក់ នៅសកលវិទ្យាល័យចេនឡា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពិធីសំណេះសំណាល​ និង​បំពាក់​ភីនវី​រជន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩នេះ​ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត កែរ​​រដ្ឋា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ​និងទំនាក់ទំនង​សាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ២៥ រាជធានី-ខេត្ត លោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ។

លោកស្រី ហែន ដាលីណែត សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា និងជាអនុប្រធាន​ប្រតិបតិ្តក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា បានមានប្រសាសន៍ថា សាកលវិទ្យាល័យចេនឡា គឺជាសាកលវិទ្យាល័យឯកជនមួយ ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៧ ​គិតរហូតមកដល់​បច្ចុប្បន្ននេះ​មាន​អាយុកាល១៦ឆ្នាំ។ ហើយបាននិងកំពុងបណ្តុះបណ្តាលលើមហាវិទ្យាល័យ ចំនួន ៥រួមមាន៖ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ។ សាកលវិទ្យាល័យចេនឡា បានចូលរួម​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សជាច្រើន ដែលបាននិងកំពុង​បំពេញការងារនៅ​ស្ថាប័ន​សាធារណៈឯកជន និងអង្គការនានានៅក្នុងប្រទេស និងក្រៅប្រទេស។ ហើយជានិច្ចកាល សាកលវិទ្យាល័យ តែងតែចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនចាប់តាំងពីបានបង្កើតសាកលវិទ្យាល័យចេនឡា នៅឆ្នាំ២០០៧ មកម្លេះ។ លោកស្រី ហែន ដាលីណែត បានលើកឡើងទៀតថា នៅពេលប្រទេសកម្ពុជា​ចាប់ផ្តើមផ្ទុះរីករាល​ដាល​ជំងឺកូវីដ-១៩ សាកលវិទ្យាល័យចេនឡា មិនត្រឹមតែមិនបានអោបដៃឈរមើលភាពលំបាករបស់ប្រជាជន និង​រាជរដ្ឋាភិបាលនោះទេ ថែមទាំងបានចូលរួម និងគាំទ្រជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលជា​ប្រមុខដឹកនាំ​ប្រយុទ្ធប្រឆាំង​ជាមួយ និងសត្រូវឥតស្រមោលមួយនេះ តាមរយៈថវិកា សម្ភារៈវេជ្ជសាស្ត្រ និងបានលើកទឹកចិត្តឱ្យលោក លោកស្រី​សាស្ត្រាចារ្យ បុគ្គលិក និងជាពិសេសប្អូនៗនិស្សិត និងអតីតនិស្សិត តាមរយៈការហៅទូរសព្ទ​ទៅកាន់​អាណាព្យាបាល​របស់និស្សិតម្នាក់ៗ ដើម្បីចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត ដើម្បីចូលរួមអប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំង​ក្របខ័ណ្ឌទូ​ទាំងប្រទេសទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងស្ថានភាពដ៏លំបាកនាពេលនោះ ដែលអាចប្រឈម និងការគ្រោះថ្នាក់ដល់ការបាត់បង់អាយុជីវិតគ្រប់ពេលវេលា។ ហើយនាពេលបច្ចុប្បន្ននេះក៏នៅបន្តចូលរួមយ៉ាងសកម្មជាមួយសកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈបង្រៀនវគ្គសង្គ្រោះបឋម ព្រមទាំង​ពិនិត្យ​ និងព្យាបាលជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ នៅតាម​មូលដ្ឋានទាំង ២៥រាជធានី-ខេត្ត។

ជាមួយគ្នានោះដែរ លោកបណ្ឌិត អ៊ី លីម៉ា អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋាន​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សកម្មភាព​ទាំងនេះ​អាច​​ប្រព្រឹត្តទៅ​បានក៏​ដោយសារ​ប្រទេស​ជាតិ​មានស្ថេរភាព និង​សុខ​សន្តិភាព​ពេញលេញ ក្រោម​​ការ​ដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ​ដូចនេះ​យើង​ទាំង​អស់គ្នា​ត្រូវ​តែរួមគ្នាថែរក្សា​សុខ​សន្តិ​ភាព និង​ស្ថេរ​ភាព​តាម​គោល​​​​នយោបាយ​​ឈ្នះ​ឈ្នះ​របស់​សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

នាឱកាសនោះឯកឧត្តម លេង ផាលី បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមស្ម័គ្រចិត្តយ៉ាងផុលផុស ចំពោះឆន្ទៈដ៏ប្រពៃនៃការ​ចូលរួម​សកម្មភាព​មនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាពិសេសសក្តានុពល និងឧត្តមប្រយោជន៍​កើតចេញ​ពីការងារស្ម័គ្រចិត្តនេះ តាមរយៈការឈ្លេចយកនូវបទពិសោធន៍ជាក់ស្តែងនៃសកម្មភាពការងារ និងក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ទន្ទឹមនឹងនោះដែរ ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១២ មិថុនា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដ​ប្រជាគួរឱ្យគោរពកោតសរសើររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការ​ទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យ​ចំនួន១២,០៦៩នាក់ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២៥រាជធានី-ខេត្ត។

ជាចុងក្រោយឯកឧត្តម លេង ផាលី បានអញ្ជើញបំពាក់ ភីនវីរជន ជូនបុគ្គលិក សាស្រ្តាចារ្យ និសិ្សត និងអតីតនិសិ្សត ជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា បានចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង​ការរីករាលដាលជំងឺកូវីដ-១៩ ចំនួន៣០០នាក់ផងដែរ៕​ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm