កូឡុំប៊ី ៖ ក្មេងៗជនជាតិដើមភាគតិច ៤នាក់ដែលរស់រានរយៈពេលជាង ៥សប្តាហ៍នៅក្នុងព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ស្ថិតក្នុងប្រទេសកូឡុំប៊ី កំពុងជាសះស្បើយនៅមន្ទីរពេទ្យក្រុង Bogota ។
រូបភាពវីដេអូឃ្លីបថ្មីនៃការជួយសង្រ្គោះរបស់ពួកគេ ត្រូវបានបញ្ចេញដោយរដ្ឋាភិបាលកូឡុំប៊ី កាលពីថ្ងៃអាទិត្យ ។
ក្មេងៗអាយុចាប់ពី ១ឆ្នាំ ដល់ ១៣ឆ្នាំ ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រោយហេតុការណ៍ធ្លាក់យន្តហោះដែលបានសម្លាប់ម្តាយរបស់ពួកគេ និងមនុស្សធំ ២នាក់ផ្សេងទៀត ។
លោក Manuel Ranoque គឺជាឪពុករបស់ក្មេង ២នាក់ក្នុងចំណោមក្មេងៗត្រូវបានជួយសង្រ្គោះ និយាយថា ការរស់រានរបស់ពួកគេគ្មានអ្វីក្រៅពីអព្ភូតហេតុនោះទេ ។
លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេនឹងនិយាយប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយទៅសួរសុខទុក្ខពួកគេនៅមន្ទីរពេទ្យ ។
លោកបន្តថា រឿងដំបូងដែលលោកត្រូវធ្វើគឺនិយាយទៅកាន់ក្មេងស្រីអាយុ ១៣ឆ្នាំ ។ វាមិនងាយសួរពួកគេទេ ដោយសារតែក្មេងៗទាំងនេះ ពុំបានទទួលទានត្រឹមត្រូវអស់រយៈពេល ៤០ថ្ងៃ ហេតុដូច្នេះហើយ លោកពុំអាចទទួលបានព័ត៌មានណាមួយពីពួកគេឡើយ ។ ពួកយើងគ្រាន់តែសង្ឃឹមថា ក្មេងៗនឹងជាសះស្បើយឡើងវិញ ។
លោក Ranoque បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាផងដែរថា ម្តាយរបស់ក្មេងៗ បានរស់រានរយៈពេល ៤ថ្ងៃ ក្រោយធ្លាក់យន្តហោះ ហើយគាត់បានប្រាប់ពួកគេឲ្យចេញ ដើម្បីឲ្យពួកគេអាចរស់រានបាន ៕

