អារ៉ាប់រួម ៖ ប្រទេសអារ៉ាប់រួម កំពុងតែពឹងផ្អែកដើមកោងកាង ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយសារតែព្រៃត្រូពិកមួយនេះ លូតលាស់ក្នុងស្ថានភាពមិនពិបាក និងអាចស្រូបយកឧស្ម័នកាបូន ហើយនិងការពារសហគមន៍តំបន់ឆ្នេរ ទប់ទល់នឹងព្យុះ និងទឹកជំនន់ ។
លោក Hamad al Jailani គឺជាអ្នកវិទ្យាសាស្រ្តមួយរូប និយាយថា ព្រៃកោងកាងទាំងនេះ ស៊ូនឹងអាកាសធាតុខ្លាំងណាស់ ។ ហេតុដូច្នេះហើយ តើដើមកោងកាងពិតជាសំខាន់ចំពោះការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុរបស់រដ្ឋនៅឈូងសមុទ្រមួយនេះឬ?
គួរឲ្យដឹងថា អារ៉ាប់រួម បានដាំដើមកោងកាង ចាប់តាំងការកកើតឡើងរបស់ពួកគេមកម្ល៉េះ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយពួកគេមានគម្រោងដាំដើមឈើមួយនេះឲ្យបាន ១០០លានដើមបន្ថែមទៀត គិតត្រឹមឆ្នាំ ២០៣០ ។
ក្រសួងអាកាធាតុអារ៉ាប់រួម និយាយថា ពួកវាអាចស្រូបឧស្ម័នកាបូនឌីអុកស៊ីត ៤៣.០០០តោន ជារៀងរាល់ឆ្នាំ ៕

