រុស្ស៊ី ៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធាកណ្តាលរុស្ស៊ី ស្ថិតនៅជិតទីក្រុងម៉ូស្គូ ។
នៅទីនោះ លោកបានប្រគល់រង្វាន់កិត្តិយសដល់ទាហានដែលបានរងរបួសនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
សមាជិកម្នាក់ក្នុងចំណោមសមាជិកយោធា ទទួលបានរង្វាន់ “Hero of Russia” ហើយសមាជិកដទៃទៀត ទទួលបានរង្វាន់ “Orders of Courage”។
អំឡុងពេលសួរសុខទុក្ខនោះ លោក Putin បានសួរពួកគេពីហេតុផលដែលនាំឲ្យរងរបួស និងពេលដែលពួកគេរងរបួស ហើយនិបានសាកសួរពីក្រុមគ្រួសាររបស់ពួកគេផងដែរ ។
ដំណើររបស់លោក ត្រូវបានធ្វើឡើងចំថ្ងៃទិវាជាតិរុស្ស៊ី គឺជាថ្ងៃដែលសភារុស្ស៊ី បានប្រកាសជាផ្លូវការអធិបតេយ្យភាពពីសហភាពសូវៀតកាលពីឆ្នាំ ១៩៩១ ។ សហភាពសូវៀត ត្រូវបានរំលាយចោលនៅខែធ្នូ ក្នុងឆ្នាំនោះ ហើយថ្ងៃឈប់សម្រាក ថ្ងៃទី ១២ ខែមិថុនា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ ៕
