រូបយន្តដាំគ្រាប់ពូជដើរដោយថាមពលពន្លឺព្រះអាទិត្យជួយដល់ការដាំដើមឈើឡើងវិញនៅព្រៃអាម៉ាហ្សូន​

2023/06/13 11:24:19 pm        97

​គម្រោង​សាកល្បង​មួយ​នៅក្នុង​ប្រទេស​ប៉េ​រូ​កំពុង​ប្រើប្រាស់​រូបយន្ត​ដើម្បី​ដាំ​គ្រាប់ពូជ ក្នុង​ការជួយ​ដល់​ការដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ជាទី​ដែល​ព្រៃ​ជប់​ភ្លៀង និង​ជីវចម្រុះ​កំពុង​រង​ការបំផ្លាញ​ដោយ​ការធ្វើ​អាជីវកម្ម​រ៉ែ និង​ការកាប់​ឈើ​ដោយ​ខុសច្បាប់​។

​នៅមុន​ទិវា​ព្រៃឈើ​ពិភពលោក​នៅ​ថ្ងៃទី ២២ ខែមិថុនា អង្គ​ការមិន​រកប្រាក់​ចំណេញ Junglekeepers និយាយថា កា​រប​ញ្ចូ​ន​រូបយន្ត​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការបំផ្លិច​បំផ្លាញ​ព្រៃឈើ​អាចជា​ការផ្លាស់ប្តូរ​ស្ថានការណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។​

​ក្រុមហ៊ុន​ផលិត​រូបយន្ត ABB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Zurich អះអាងថា នេះ​ជាការ​ប្រើប្រាស់​រូបយន្ត​បញ្ជា​ពី​ចម្ងាយ​ឆ្ងាយ​បំផុត​មួយ​។ រូបយន្ត​នេះ​ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ឥត​ខ្សែ​ផ្កាយរណប​ពន្លឺព្រះអាទិត្យ សម្រាប់​ការបញ្ជា​ពី​ចម្ងាយ​ពី​មូលដ្ឋាន​ក្រុមហ៊ុន ABB នៅ​ប្រទេស​ស៊ុយអែត ដែលមាន​ចម្ងាយ ១២.០០០ គីឡូម៉ែត្រ​ពី​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​ប៉េ​រូ​។​

​នាយក​ប្រតិបត្តិ​អន្តរជាតិ​អង្គការ Junglekeepers លោក Mohsin Kazmi បាន​និយាយថា រូបយន្ត​នេះ​អាច​ដាំ​រុក្ខជាតិ​ប្រហែល ៦០០ ដើម​នៅពេល​មួយ​ព្រឹក ដែល​ស្មើនឹង​ទំហំ​ផ្ទៃដី​ទីលាន​បាល់ទាត់​ចំនួន​ពីរ​។​

​ការការពារ​ព្រៃ​អា​ម៉ា​ហ្សូ​ន ជាទី​ដែល​ជនជាតិដើម​ភាគតិច​រាប់លាន​នាក់​រស់នៅ ត្រូវបាន​ចាត់ទុកថា​ជា​គន្លឹះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ ដោយសារតែ​វា​ស្រូបយក​បរិមាណ​ឧស្ម័ន​កាបូនឌីអុកស៊ីត​កំដៅ​ផែនដី​ដ៏​ច្រើន​លើសលុប​។ ព្រៃ​អា​ម៉ា​ហ្សូ​ន​គឺជា​ព្រៃ​ជប់​ភ្លៀង​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ប្រទេស​ប៉េ​រូ​មាន​ផ្នែក​ធំ​ទី​ពីរ​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​បន្ទាប់ពី​ប្រទេស​ប្រេ​ស៊ី​ល​៕​

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm