នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida នឹងបង្ហាញផែនការថែទាំកុមារថ្មី ចំពេលមានពាក្យចចាមអារ៉ាមអំពីការបោះឆ្នោត​

2023/06/13 11:38:49 pm        69

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida គ្រោង​នឹងដាក់​បង្ហាញ នៅ​ថ្ងៃ​អង្គារ (​ទី​១៣ ខែមិថុនា​) នេះ នូវ​កញ្ចប់​វិធានការ ដែលមាន​គោលបំណង​កែប្រែ​អត្រាកំណើត​ដែល​ធ្លាក់ចុះ ដោយ​បង្កើន​ការឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ ដែលមាន​កូន​។​

​ការប្រកាស​អំពី​គោលនយោបាយ​លេចធ្លោ​របស់លោក​នេះ ធ្វើឡើង​ចំពេល​មានការ​រំពឹងទុក​បែប​ទីផ្សារ​ដែលថា លោក Kishida នឹង​រំលាយ​សភា​នៅ​សប្តាហ៍​នេះ ហើយ​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត មុន​អាណត្តិ ជា​វិធានការ​មួយ​ដែល​អាច​បង្កើន​ការអំពាវនាវ​ពី​ក្នុង​រង្វង់​បក្ស​កាន់អំណាច​របស់លោក សម្រាប់​ការចំណាយ​ដ៏​ធំ​នេះ​។​

​កញ្ចប់​វិធាន​ការដែល​លោក Kishida អាច​នឹង​ពន្យល់ នៅក្នុង​សន្និសីទ​សារព័ត៌មាន ប្រហែល​អាចជួយ​គណបក្ស​របស់លោក​ទាក់ទាញ​សាធារណជន​ជាមួយនឹង​ការសន្យា​នៃ​ការឧបត្ថម្ភ​ប្រាក់​នេះ​។ លោក​Kishida ដែល​បាន​ឡើងកាន់​អំណាច​ក្នុង​ខែតុលា ឆ្នាំ​២០២១ បាន​និយាយថា រូបលោក​សង្ឃឹមថា នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០៣០ នឹងមាន​ការចំណាយ​កើនឡើង​ទ្វេដង​លើ​ការថែទាំ​កុមារ ដែល​បច្ចុប្បន្ន​ចំណាយ​ប្រហែល ៤,៧​ពាន់​ពាន់​លាន​យ៉េន (៣៣,៧​ពាន់​លាន​ដុល្លារ​)​។​

​នៅក្រោម​ផែនការ​នេះ រដ្ឋាភិបាល​អាច​នឹង​បម្រុង​ទុក​នូវ​ទឹកប្រាក់​ប្រចាំឆ្នាំ​ប្រហែល ៣,៥​សែន​កោដិ​យ៉េន សម្រាប់​រយៈពេល​បី​ឆ្នាំ​ខាងមុខ ដើម្បី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ថែទាំ​កុមារ និង​ការគាំទ្រ​ដល់​អ្នក ដែល​ឈប់សម្រាក​ថែទាំ​កុមារ​។ តែ​យ៉ាងណាក្ដី អ្នកវិភាគ​មាន​មន្ទិល​ថា តើ​កញ្ចប់​វិធាន​នេះ​នឹងមាន​ផល​ប្រសើរ​ច្រើន ក្នុងការ​ទប់ស្កាត់​ការធ្លាក់ចុះ​យ៉ាង​ទៀងទាត់​នៃ​អាត្រា​កំណើត និង​ចំនួន​ប្រជាជន​ដែលមាន​វ័យ​ចំណាស់​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ជប៉ុន​បាន ឬ​អត់​។​

​ទិន្នន័យ​របស់​រដ្ឋាភិបាល បាន​បង្ហាញថា អត្រាកំណើត​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់ចុះ​ជា​លំដាប់ បើទោះបីជា​មានការ​ផ្តួចផ្តើម​ពី​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ដើម្បី​ផ្លាស់ប្តូរ​និន្នាការ​នេះ​ក៏ដោយ ដោយបាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ១,២៦ កាលពី​ឆ្នាំមុន ពី​កម្រិត ១,៥៧ ក្នុង​ឆ្នាំ​១៩៩០៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm