
រមាសស. ត្រូវបានប្រគល់ជូនឧទ្យានជាតិ Garambaស្ថិតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រយៈពេលជិត ១៦ឆ្នាំ ក្រោយរមាសចុងក្រោយ ត្រូវបានគេលួចយកទៅនៅក្នុងតំបន់នោះ។
រមាស ១៦ក្បាល ត្រូវបានគេនាំយកពីតំបន់អភិរក្ស Phinda Private Game Reserve ស្ថិតនៅខេត្ត Kwa Zulu Natal ប្រទេសអាហ្វ្រិកខាងត្បូង ហើយត្រូវបានដឹកតាមយន្តហោះទៅកាន់ប្រទេសកុងហ្គោ ។
ក្រុមអភិរក្ស និយាយថា កិច្ចខិតខំមួយនេះ នឹងស្តាឡើងវិញតុល្យភាពអេកូឡូស៊ីនៅក្នុងឧទ្យានមួយក្នុងចំណោមឧទ្យានជាតិមានវ័យចំណាស់បំផុតនៅទ្វីបអាហ្វ្រិក តាមរយៈការប្រគល់ជូនរមាសស.ភាគខាងត្បូង ។
ការផ្លាស់ទីជម្រករបស់រមាសនេះដែរ គឺជាកិច្ចសហការណ៍រវាងតំបន់អភិរក្សធម្មជាតិ Institut Congolais និងឧទ្យាន African Parks and Beyond ដើម្បីស្តាចំនួនសត្វរមាសធំៗនៅតាមឧទ្យានជាតិ ក្រោយរមាសស.ភាគខាងជើងចុងក្រោយ ត្រូវបានគេលួចយកទៅបាត់កាលពីឆ្នាំ ២០០៦ ។ ក្រុមអភិរក្ស សង្ឃឹមផងដែរថា ការប្រគល់រមាសស.នេះដែរ នឹងលើកកម្ពស់ការអភិរក្សរមាសស.រយៈពេលយូរនៅអាហ្វ្រិក ៕

