
នគរបាលអង់គ្លេសនៅថ្ងៃអង្គារ (១៣ មិថុនា)នេះ បាននិយាយថា ពួកគេកំពុងដោះស្រាយជាមួយ "ឧប្បត្តិហេតុធ្ងន់ធ្ងរដែលកំពុងបន្ត" នៅក្នុងទីក្រុង Nottingham ភាគកណ្តាលនៃប្រទេសអង់គ្លេស ជាទីដែលផ្លូវជាច្រើនត្រូវបានបិទ ហើយបណ្តាញរថភ្លើងខ្សែកាប្លិ៍ក្នុងតំបន់ត្រូវបានផ្អាក។
រូបភាពពីទូរទស្សន៍ BBC បានបង្ហាញពីផ្លូវសំខាន់ៗដែលបិទដោយខ្សែនគរបាលពណ៌ខៀវ និងស ហើយក្រុមមន្រ្តីមើលទៅមានភាពស្ងប់ស្ងៀម។ ក្រុមមន្ត្រីទំនាក់ទំនងអន្តរទីភ្នាក់ងារជាតិ ដែលសម្របសម្រួលការឆ្លើយតបពីនគរបាល រថយន្តសង្គ្រោះ និងក្រុមសេវាពន្លត់អគ្គិភ័យ ក៏នៅកន្លែងកើតហេតុផងដែរ។
នគរបាលទីក្រុង Nottingham បាននិយាយនៅលើបណ្ដាញសង្គម Twitter នៅមុនម៉ោង ៨ ព្រឹកម៉ោងក្នុងស្រុក ថាផ្លូវចំនួន ៦ខ្សែត្រូវបានបិទ ហើយពួកគេនឹងផ្តល់ព័ត៌មានថ្មីបន្ថែមទៀតក្នុងពេលកំណត់។
នគរបាលបាននិយាយថា៖ «បច្ចុប្បន្នក្រុមន្ត្រីកំពុងស្ថិតនៅក្នុងឧប្បត្តិហេតុធ្ងន់ធ្ងរដែលកំពុងបន្ត។ ទីភ្នាក់ងារបណ្តាញរថភ្លើងខ្សែកាប្លិ៍របស់ទីក្រុងនេះ បាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការរហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែឧប្បត្តិហេតុនេះ។ នគរបាលមិនបានបង្ហាញព័ត៌មានលម្អិតពីឧប្បត្តិហេតុនេះទេ៕
